មន្ត្រី​កាំ​កុ​ត្រូល​ត្រួត​ពិន​ត្យ ស្ករត្នោត ទឹក​ត្រាំ​បង្គា មឹក ក្នុង​ផ្សារ​សាមគ្គី​ក្រុង​កំពត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2016 ក+ ក-

125abcដោយ៖សហការី

ខេត្ត​កំ​ព​ត៖នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០១៦ មន្ត្រី​សមត្ថកិច្ច​សាខា​កាំកុងត្រូល​ខេត្តកំពត ខេត្ត​កែប សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពត និង​គណកម្មការ ផ្សារ​បាន​ចុះ​ត្រួតពិនិត្យ​នូវ​ផលិតផល​ទំនិញ​ដែល​បាន​ចរាចរណ៍​ដាក់តាំង​លក់ ពិសេស​ផ្តោតទៅលើ​ការធ្វើ​តេស្ត​ជាបឋម ទៅលើ់​ផលិតផល​ស្ករត្នោត និង​ទឹក​ត្រាំ មឹក បង្គា ដើម្បី​ស្វើ​ង​រក​សារធាតុ​ហាមឃាត់​ឈ្មោះថា sodiumhydrosulfite(​ម្សៅ​ស​)​នៅក្នុង​ផ្សារ​សាមគ្គី​ក្រុង​កំពត​ខេត្តកំពត​។​

​ជា​លទ្ធផល​ការធ្វើ​តេស្ត​ពុំ​ឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ស្ករត្នោត​និង​ទឹក​ត្រាំ​មឹក បង្គា​ទេ​។ នៅក្នុង​ពេលនោះ​បើតាម​ការ​អោយដឹងពី​អាជីវក​រថា ស្ករត្នោត​សំរាប់​ខេត្តកំពត​រដូវ​កាល​នេះ​ដើមឆ្នាំ​អុ​ី​ចឹ​ង​នៅ​សំបូរ​ពុំមាន​នាំចូល​ពី​ខាងក្រៅ​ទេ​ហើយ​អ្នក​ផលិត​ស្ករត្នោត​ក្នុង​ខេត្ត​ក៏ដូចជា​មិនទាន់​ដល់​ថ្នាក់​ចេះ​បច្ចេកទេស​លាយ​សារធាតុ​គីមី​អោយ​ស្ករស​ដែរ មានតែ​លិច​លឺថា​ស្ករត្នោត​មាន​លាយ​ជាមួយ​ស្ករស ហើយ​ចំពោះ​ដល់​ខែ វស្សា​វិញ​មិន​ហ៊ា​ធានា​ព្រោះ​អត់​ស្ករ​លក់​ហើយ​នាំចូល​ពី​ខាងក្រៅ​ខេត្ត​។​

​ក្នុងឱកាស​នោះ លោក ពា សារី អនុប្រធាន​សាខា​កាំកុងត្រូល​បានអោយដឹងថា​សារធាតុ​គីមី​sodiunhydrosulfite​គឺជា​សារធាតុ​ច្បាប់​ហាមឃាត់​មិនអោយ​យកមកប្រើ​ដាក់​ក្នុង​ចំណី​ម្ហូបអាហារ​នោះទេ​។​ព្រោះ​វា​អាច​បណ្តាលអោយ​ប៉ះពាល់​ដល់​សុខភាព​មាន​ជំងឺ​ច្រើន​ប្រភេទ ឫ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​បរិភោគ​ផងដែរ​។​លោក ពា សារី ក៏បាន​អប់រំ​ណែនាំ​ដល់​អាជីវករ​ត្រូវមាន​ការប្រុងប្រយ័ត្ន បើ​មានការ​ទទួល​ពី​អ្នកលក់​បោះ​ដុំ​ចែក ចាយ​ត្រូវ​ចេះ​សង្កេតមើល​ពី​អត្តសញ្ញាណ​ស្ករ​យ៉ាងហោចណាស់​ក៏ត្រូវ​ដឹង​ពី​ប្រភព​ទំនិញ​និង​អ្នក​ចែកចាយ​លក់​អោយបាន​ច្បាស់លាស់​ដែរ បើ​មិន​ដូច្នោះ​ទេ​សមត្ថកិច្ច​រកឃើញ​នាំអោយ​ខាតបង់ និង​ប្រឈមមុខ​ចំពោះ​ច្បាប់​ទៀតផង​។​

​ជាមួយ​នោះ​សមត្ថកិច្ច​កាំកុងត្រូល​ក៏បាន​ធ្វើការ​ណែនាំ​អប់រំ​ដល់​អាជីវករ​លក់​ប្រហិត សាច់​ប៉ា​តេ​ច្រក​ថង់​ក្លាស្សេ​ហាម​មិនអោយ​ដាក់តាំង​លក់​ក្រៅ​ធុង​ក្លាស្សេ​ទេ ដោយ​ធ្វើ​យ៉ាងនេះ​នាំអោយ​ខូច​ពុក​ស្អុយ​បង្ក​គ្រោះថ្នាក់​សុខភាព​ដល់​អ្នក​ហូប សមត្ថកិច្ច​ក៏បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជីវករ​បើ​នៅ​មិន​អនុវត្តតាម​ការណែនាំ​សមត្ថកិច្ច និង​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​៕123abc124aabca
56cbv55cvb1ab12a