ម្ចាស់រថយន្តដឹកទំនិញគេចពន្ធដែល ក្រឡាប់នៅបាត់ដំបងគំរាមអ្នកកាសែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2016 ក+ ក-


ដោ​យ៖​ប៉ែន សុផល​

​ភ្នំ​ពេ​ញ៖រថយន្ត​ធុន​ធំ​កែច្នៃ​មួយគ្រឿង​បាន​ក្រឡាប់​ខ្ជាក់​ចេញ​នូវ​ប្រភេទ​ទំនិញ​មួយចំនួន​ដែល​គេ​ដឹងថា ជាការ​រំលោភ​លើ​សិទ្ធិ​នាំចូល​ទំនិញ​ស្របច្បាប់​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មានដូចជា ភេ​ស​ជ្ជះ​ខា​រ៉ា​បាវ មី​កំប៉ុង និង​គ្រឿង​កំប៉ុង​ជាច្រើន​មុខ​ទៀត​។​ម្ចាស់​រថយន្ត​នេះ បាន​គំរាម​អ្នកកាសែត​ដោយ​សំដី​ធ្ងន់ៗ បំណង​ចង់​បោក​ម៉ាស៊ីន​ថត ខ​ណះ​ពួកគេ​បាន​ព្យាយាម​ថតរូប និង​សាកសួរ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​។​

ហេតុការណ៍​ក្រឡាប់​ឡាន​ដឹកទំនិញ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១២​ះ​០០​យប់​ឈានចូល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ក្នុង​ចំនុច​រង្វង់​មូល​នាង​រំសាយសក់ ឋិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គ ក្រុង​និង​ខេត្តបាត់ដំបង​។

ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា រថយន្ត​យក្ស​ដឹកទំនិញ​សំពីងសំពោង​ខាងលើ​ផ្ទុកទំនិញ​លើស​ចំណុះ​ស្របគ្នា និង​ផ្លូវបត់​កោង​រង្វង់​មូល​ក៍​កាច់ចង្កេះ​ក្រឡាប់​ចាក់ចោល​ឥ​វ៉ាន់​រ៉ា​យ​ប៉ាយ​លើ​ចឹ​ញ្ចើ​ម​ផ្លូវ​ផ្នែក​ខាងស្តាំ​តែម្តង​។​

សាក្សី​បាន​ប្រាប់ថា ខ​ណះ​ធ្វើដំណើរ​ពី​លិចទៅ​កើតមក​ដល់​ចំណុច​ផ្លូវ​កោង រថយន្ត​នេះ​បាន​ក្រឡាប់​ប្រាវ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តែ​សំណាងល្អ​មិនមាន​មនុស្ស​ធ្វើដំណើរ​នៅក្បែរ ពុំ​នោះទេ​អាច​បង្កអោយមាន​ការគ្រោះថ្នាក់​។

​គួរ​បញ្ជាក់ថា រថយន្ត​ដែល​ក្រឡាប់​នេះ​បាន​ដឹកជញ្ជូន​ចេញពី​ច្រកទ្វា​អន្តរជាតិ​កា​បី​ន ក្នុងស្រុក​កំរៀង ឆ្ពោះទៅកាន់​ទីក្រុង​ភ្នំពេញ ហើយ​ត្រូវ​ឈ្មួញ​មួយរូប​ខ្សឹប​ប្រាប់ថា ក្នុងនោះ​មាន​ទំនិញគេចពន្ធ​ប្រមាណ​៦០​ទៅ​៧០% មានដូចជា​ភេ​ស​ជ្ជះ ខា​រ៉ា​បាវ និង​គ្រឿង​កំប៉ុង​ជាច្រើន​ផ្សេងទៀត​ដែល​រំលោភ​លើ​សិទ្ធិ​នាំចូល​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​។​នៅពេល​ត្រូវបាន​សាកសួរ​ពី​ព័ត៌មាន​នេះ ម្ចាស់​ទំនិញ​បាន​ខឹងសម្បារ ខ​ណះ​កំពុង​ផ្ទេរ​ឥ​វ៉ាន់​ដោយ​បញ្ចេញ​ប្រតិកម្ម​រារាំង និង​គំរាម​ចាប់​បោក​ទូរស័ព្ទ​របស់​អ្នកកាសែត​ទៀតផង​។​

​ប្រភពព័ត៌មាន​ផ្សេងទៀត​បាន​អះអាងថា បើ​ឈ្មួញ​មិន​ដឹក​ច្រើន​លើស​ច្បាប់​អនុញ្ញាត​ទេនោះ វា​មិន​ចំណេញ​ទេ ព្រោះ​នៅតាម​ផ្លូវ​មាន​ភ្នាក់ងារ​គយ និង​សមត្ថកិច្ច​ជំនាញ​ខ្លះ​បានដាក់​កុងត្រូលជជុះ​ស្អេកស្កះ​មាន​ច្រើន​កន្លែង តាមផ្លូវ​កោង ផ្លូវកែង ផ្លូវ​លាត​មិនតិចជាង​៦​កន្លែង​ឡើយ​គិត​ចាប់ពី​ព្រំដែន​មកដល់​ក្រុង​បាត់ដំបង គឺ​ឈ្មួញ​ខ្លះ​ប្រឹង​រកស៊ី​សម្រាប់​ចិញ្ចឹម​តែ​ក្រុមមន្ត្រី​តាម​កុងត្រូលជជុះ​ប៉ុណ្ណោះ​។​

រថយន្ត​ក្រឡាប់​ដោ​យឯកឯងនេះ ជា​ប្រភេទ​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស ត​ទ្រុង ក្បាល​ឡាន​ពណ៌​ត្រេអ៊ី និង​ទ្រុង​ពណ៌​ស្លា​ទុំ ។​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​បញ្ជា​ឲ្យ​កូនចៅ​​ដោះ​ស្លាក​លេខ​ចេញ​ដើម្បី​លាក់បាំង​អត្តសញ្ញាណ​រថយន្ត​៕

11bbcc122bbcc

44asz45asx