ឃាត់ខ្លួន​យុវជន​២​នាក់ និង​គ្រឿងញៀន​ជាច្រើន​គ្រាប់​នៅ​តំបន់​ជាប់​ព្រំដែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2016 ក+ ក-

ដោយ៖ប៉ែន​ សុផល

​បាត់ដំបង​៖​កំលាំង​កងរាជអាវុធហត្ថ​ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​បានអោយដឹងថា នៅវេលា​ម៉ោង​៦ និង​២៥​នាទី ថ្ងៃទី​២៧ ខែមករា​កន្លងមកនេះ បន្ទាប់ពី​ការកំណត់​មុខសញ្ញា​ច្បាស់លាស់​កំលាំង​ប្រចាំ​មូលដ្ឋាន​ស្រុក បាន​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​បន្តបន្ទាប់​គ្នា​ក្នុងភូមិ​តា​ក្រី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ផាន សង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ របរ​ធ្វើ​ចំការ​និង​ម្នាក់ទៀត​ឈ្មោះ​លឹម សុខ​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ របរ​រត់​ម៉ូតូឌុប ទាំង​២​នាក់​រស់​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​រួមទាំង​វត្ថុតាង​សារធាតុ​ញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៨០០​គ្រាប់​និង​ម៉ា​ទឹកកក​១​ថង់​តូច​ទម្ងន់​២.២៨​ក្រាម ម៉ូតូ​១​គ្រឿង លុយ​១២​ម៉ឺន​រៀល​និង​ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង​៕​

12