មន្ត្រី​គយ​ច្រក​សំពៅ​លូន​បើករថយន្ត​ទាំង​ស្រវឹង​បុក​រះ​រថយន្ត និង​ម៉ូតូ​ដូច​ក្នុង​ខ្សែភាពយន្ត (មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2016 ក+ ក-

ដោយ៖ប សុផល

បាត់​ដំប​ង៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាលអោយ​ខូចខាត រថយន្ត​៣​គ្រឿង ម៉​តូ​៣​គ្រឿង និង​បាក់​របង​កាស៊ីណូ ត្រា​កន​២​កន្លែង​ប្រវែង​២​ម៉ែត្រ ដោយសារ​អ្នកបើកបរ​ដែលជា​មន្ត្រី​គយច្រកទ្វារសំពៅលូនម្នាក់ ព្យាយាម​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​។​

​នៅវេលា​ម៉ោង​១៨:២០​នាទី​៣១/០១/២០១៦ ចំណុច​TV២៣១៨៩,៤៨១៦៩ ក្នុងភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ១​កើតឡើង បង្កដោយ​រថយន្ត​ឡុ​ច​ស៊ី​ស​៤៧០ ពណ៌ ស្ក​ពាក់​ស្លាក​លេខ ភ្នំពេញ​2A1771 បើកបរ​ដោយ​ឈ្មោះ សៀក ចាន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាម​ន្ត្រី គយ និង​រដ្ឋាករ នៅ​ច្រក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​អ្នកបើកបរ បាន​បើករថយន្ត​ខាងលើ​ចេញពី​ផ្សារ​តា​វ៉ាន់​ចំណុច​ខាងលើ ជ្រុល​ទៅបុក​របង​កាស៊ីណូ​បាត់​១​កន្លែង​ប្រវែង​២​ម៉ែត្រ បន្ទាប់មក បាន​ថយ​រថយន្ត​មក​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន បណ្តាលអោយ​បុក​រថយន្ត​២​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​ទៀត​ដែល​ម្ចាស់​ចត​ទុក​តាម​ចិញ្ចើមផ្លូវ ហើយ​រថយន្ត​នោះ​បន្តទៅ​បុក​របង​កាស៊ីណូ​១​កន្លែង​ផ្សេងទៀត​បាក់​អស់​២​ម៉ែត្រ និង​ទើប​ជាប់​រថយន្ត​នៅ​ទីនោះ ហើយ​ម្ចាស់​រថយន្ត​ក៍បាន​គេចខ្លួនបាត់​។ មូលហេតុ​នៃ​ការបុក​ដោយ​អ្នកបើករថយន្ត​ឡុ​ច​ស៊ិ​ស​ស្រវឹងស្រា​ ក្រោយពេលចេញពីកម្មវិធីផឹកស៊ី​មួយជិតកន្លែងកើតហេតុ។

​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​មាន​ដូចខាងក្រោម​៖១-​រថយន្ត​បង្ក​ម៉ាក​ឡុ​ច​ស៊ី​ស​ពណ៌​ស្ក ស្លាក​លេខ ភព​.2A1771 ខូចខាត​ផ្នែក​ខាងមុខ​ជ្រុះ​កាង​បាត់​និង​ខូចខាត​កាង​ខាងក្រោយ​បែក​ស្តុ​ប​ទាំងពីរ​។​២-​រថយន្ត​ម៉ាក តូ​យូ​តា​កាមរី​​ឆ្នាំ​៩៣​ស្តាំ​ពណ៌​ស ពាក់​ស្លាក​លេខ ភ​/​ព 2G.2480 ម្ចាស់​ឈ្មោះ ប៉ុន ផល្លា ភេទ​ប្រុស​មុខរបរ​រត់​ឡាន​តាក់ស៊ី រស់នៅ​ភូមិ​+​ឃុំ អូរ​ដា ស្រុក​កំរៀង ខូច​ទ្វារ​ខាងស្តាំ​ទាំង​២ និង​បែក​យ៉ាន់​មុខ​ខាងឆ្វេង​ខ្ទេច​។ ៣-​រថយន្ត​ម៉ាក​តូ​យូ​តា កាមរី​
​ឆ្នាំ​៩៣​ស្តាំ ព​ណ៌្ល​ស្លាប​ក្អែក​ម្ចាស់​ឈ្មោះ សំ សា​រ៉ា​យ ភេទ ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​ឡាន​តាក់ស៊ី រស់នៅ​ភូមិ​+​ឃុំ ចំការ​សំរោង​​ក្រុង​+​ខេត្ត បាត់ដំបង​ខូចខាត​ស្តុ​ប​ក្រោយ​ខាងឆ្វេង និង​កាង​ក្រោយ​។ ៤-​ម៉ូតូ​ហុងដា សេ​១២៥​ខ្មៅ ស្លាក​លេខ បប​.1K1347​ម្ចាស់​ឈ្មោះ ឈឿង ឩ​ត្ត​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រូច ឃុំ​បឹងរាំង​ស្រុក​កំរៀង​។​៥-​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​ព​ណ៏​ខ្មៅ ស្លាក​លេខ ប​/​ជ​1A4886 ម្ចាស់​ឈ្មោះ នួ​ម រ៉ែ​ម​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ ភូមិ​ព្រះពុទ្ធ ឃុំ​បឹងរាំង​ស្រុក​កំរៀង​។​៦-​ម៉ូតូ​ម៉ាក​ហុងដា​គុប សេ​៥០​ពណ៌​សំបក​ឪឡឹក ស្លា​លេខ​ភ​/​ព​1AF0966 ម្ចាស់​ឈ្មោះ​ខា ស្រី​លី ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ ភូមិ​+​ឃុំ បឹងរាំង​ស្រុក​កំរៀង​។​

​បច្ចុប្បន្ន​រថយន្ត​បង្ក និង​រថយន្ត​រងគ្រោះ ព្រមទាំង​ម៉ូតូ​ដែល​រង​ការខូចខាត​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​កំរៀង​រងចាំ​ការដោះស្រាយ​ជា​ក្រោយ​៕

21asz