បុរស​ធាត់​បំផុត​ក្នុង​លោក​ទទួលមរណ ភាព​ដោយ​គាំងបេះដូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2016 ក+ ក-

ម៉ិ​ក​ស៊ី​កូ​៖​បុរស​ដែល​ធាត់​ជាងគេ​បំផុត​ក្នុង​លោក​បានទទួល​មរណភាព​ហើយ​នៅ​អាយុ​៣៨​ឆ្នាំ ក្នុង​ទីក្រុង Ciudad Obregon រដ្ឋ Sonora ប្រទេស​ម៉ិ​ក​ស៊ី​កូ បន្ទាប់ពី​ធ្វើការ​សម្រក​ទម្ងន់​បាន​ជិត​២​ខែ​។​
​លោក​វេជ្ជបណ្ឌិត Jorge Ojeda បាន​និយាយ​បុរស​រូបនេះ​មាន​សញ្ជាតិ​ម៉ិ​ក​ស៊ី​កូ ឈ្មោះ Andres Moreno ដែលមាន​ទម្ងន់ ៤៤៥​គីឡូ បន្ទាប់ពី​វះកាត់​សម្រក​ទម្ងន់​បាន​ជិត ២​ខែ​។ លោក​បន្តថា នៅ​ថ្ងៃ​មរណភាព គេ​រកឃើញថា លោក​បាន​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង ៦​កំប៉ុង​ក្នុង​មួយថ្ងៃ និង​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា បុរស​រូបនេះ​បាន​សម្រក​ទម្ងន់​នៅសល់ ៣១៧​គីឡូ ប៉ុណ្ណោះ តែ​គាត់​បាន​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន ថែមទាំង​មានរឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​នាំ​ឲ្យ​កើត​អារម្មណ៍​ស្ត្រេ​ស​ធ្វើ​ឲ្យ​គាំងបេះដូង​ស្លាប់​តែម្តង​​៕

FAEEK6 epa05080994 A picture made available on 26 December 2015 shows Mexican Andres Moreno, considered to be the world's most obese man, in Guadalajara, Mexico, 25 November 2015. Moreno, 38, died while being taken to a hospital in his native town of Ciudad Obregon on 25 December 2015, according to a post made by his relatives on a Facebook account. Local media reported that Moreno died of a heart attack while being transferred from home to hospital.  EPA/ULISES RUIZ BASURTO