បង្ក្រាប​សង្វៀន​ជល់​មាន់ ហេង​ហេង​អន្លង់​ជ្រៃ ឃាត់មនុស្ស​២១​នាក់ និង​អាគ​កជាង​១០០​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

ដោយ៖សហការី

​ត្បូងឃ្មុំ​៖កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​សង្វៀ​ន​ជល់​មាន់​យ៉ាង​ធំ​១​កន្លែង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៤ កុម្ភ​: ២០១៦ នៅក្នុង​កាស៊ីណូ​ហេង​ហេង​ស្ថិត​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

​ទីតាំង​នេះ​មាន​ភ្ញៀវ​ចូល​លេង​ភាគច្រើន​ជា​ជនជាតិខ្មែរ​។​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​មនុស្ស​ចំនួន​២១​នាក់ ព្រមទាំង​ធ្វើការ​រឹបអូស​បាន​រថយន្ត​ចំនួន​១៦​គ្រឿង ម៉ូតូ​ចំនួន​១៤​គ្រឿង មាន់​ជាក់ស្ដែង​ចំនួន​១៤​ក្បាល និង​មាន់​ក្នុង​ទ្រុង​ជាង​១០០​ក្បាល​ទៀត​។

​បច្ចុប្បន្ន​ទាំង​មនុស្ស​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សួរនាំ ដើម្បី​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​ចាត់ការ​តាម​នីតិវិធី​៕

9325643698525463282394