បុរស​២​នាក់​ស្លាប់​ខណៈ​ជិះ​ម៉ូតូ​ជ្រុល​បុក​ឡាន​ដឹក​ដី​នៅ​ស្រុក​សង្កែ ​(មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

ដោ​យ៖​ប៉ែន​សុផល​

បាត់ដំបង​៖​យ៉ាងហោចណាស់​មាន​មនុស្ស​2​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​កូរ៉េ​ដឹក​ដី​មួយគ្រឿង​បាន​បុក​ជាមួយនិង​ម៉ូតូ​ម៉ាក​ឃ្លិ​ក​ចំ​ពេញទំហឹង​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​។​

​ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​4-40​នាទី​ល្ងាច​ថ្ងៃទី​4​ខែ​កុ​ម្ភះ​ឆ្នាំ​2016​ស្ថិតក្នុង​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ា​ឃ្លិ​ក​ពណ៌​ស​គ្មាន​ផ្លាកលេខ​បើកបរ​ជិះ​គ្នា​ពីរ​នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវ​កោង​បាន​ជ្រុល​ទៅបុក​ជាមួយនិង​រថយន្ត​កូរ៉េ​ដឹក​ដី​ពណ៌​ស​ពាក់​ផ្លាកលេខ​បាត់ដំបង​3A1412​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​។​

​លោក ​ម៉ែន បូរី​ នាយផ្នែក​ដោះស្រាយ​ចរាចរណ៍​ខេត្ត​បានអោយដឹងថា​៖​ជនរងគ្រោះ​ដែល​ស្លាប់​ទី​1​ឈ្មោះ​ចាយ ឡែ​ម​ភេទ​ប្រុស​អាយុ​61​ឆ្នាំ​រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​1 ស្រុក​សង្កែ ខេត្តបាត់ដំបង​។​(​ស្លាប់​)ទី​2​ឈ្មោះ​សន ធិ​ន​ភេទ​ប្រុស​អាយុ​30​រស់នៅ​ឃុំ​អូរ​ដំបង​2 ស្រុក​សង្កែ ខេត្តបាត់ដំបង ។​(​ស្លាប់​)​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ចំណែក​សព​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​13311