West Ham ឡើង​វគ្គ​១៦​ក្រុម FA Cup ក្រោយ​យកឈ្នះ Liverpool យប់មិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2016 ក+ ក-

បាល់ទាត់​៖​ក្រុម​ញញួរ​យក្ស West Ham បាន​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​សម្រាប់​ពានរង្វាន់ FA Cup បន្ទាប់ពី​យកឈ្នះ​ក្រុម​ហង្ស​ក្រហម Liverpool ២-១ នៅ​នាទី​១២០+១ ក្នុងការ​ប្រកួត​ជើង​ទី​២​យប់មិញ​។​
​លទ្ធផល​១-១​បាន​បន្ត​រហូតដល់​ចប់​ការប្រកួត​ពេញ​៩០​នាទី ដែល​តម្រូវ​ឲ្យ​ក្រុម​ទាំង​២​បន្ថែម​ម៉ោង​១៥​នាទី​២​ដង​ទៀត ប៉ុន្តែ​ដល់​នាទី​១២០ ខណៈដែល​មានការ​រំពឹង​ថា នឹងមាន​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី​ហើយ​នោះ ស្រាប់តែ Angelo Ogbonna មានឱកាស​តែ​ត​បំប៉ោង​សំណាញ់​ទី​ហង្ស​ក្រហម ឲ្យ​ចុក​ឈាម និង​ធ្វើ​ឲ្យ Liverpool ធ្លាក់​ហាលអាវ​ត្រឹម​វគ្គ​នេះ​តែម្ដង​។​
​គួរ​បញ្ជាក់ថា កាល​ជើង​ទី​១​នៅ Anfield ក្រុម​ទាំងពីរ​បញ្ចប់​លទ្ធផល​ស្មើគ្នា ០-០​។ លុះដល់​ជើង​ទី​២​យប់មិញ ម្ចាស់ផ្ទះ West Ham បាន​នាំ​មុខមុន​នៅ​នាទី​៤៥ ដោយ Michail Antonio ប៉ុន្តែ​ត្រូវ​ខ្សែបម្រើ​ឆ្នើម Philippe Coutinho ដែល​ទើប​វិល​ពីរ​បួស​ស៊ុត​បាល់​ហ្វ្រី​ឃី​ត​តាម​ស្មើ ១-១ វិញ​នាទី​៤៨​។​ដូច្នេះ​ញញួរ​យក្ស West Ham នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប៉ះ Blackburn នៅ Championship ក្នុងការ​ប្រកួត​ជុំ​ទី​៥ ជា​បន្ត នា​ថ្ងៃអាទិត្យ ទី​២១ ខែកុម្ភៈ​៕

337158