Barcelona ឡើង​ផ្ដាច់ព្រ័ត្រ Copa del Rey
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2016 ក+ ក-

បាល់ទាត់​៖​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​ឈានឡើង​ព្រ័ត្រ​ជា​លើក​ទី​៦ ក្នុង​៨​ឆ្នាំ​ក្នុង​ពានរង្វាន់​Copa del Rey ក្រោយ​លទ្ធផល​ស្មើ Valencia ១-១ នា​ជើង​ទី​២ យប់មិញ ហើយក៏​ជា​កំណត់ត្រា​មួយ​នៅ​អេ​ស្ប៉ា​ញ​ដែរ ពោលគឺ​លេង​២៩​ប្រកួត​ដោយ​មិន​ចាញ់​សោះ​។​
​ដោយមាន​៧​គ្រាប់​ក្នុង​ដៃ​កាលពី​ជើង​ទី​១ ក្រុម​នៅ​តំបន់ Catalan បានដាក់​កីឡាករ​ក្នុង​ក្រុម​បម្រុង​ស្ទើរ​ទាំងអស់​ឲ្យ​ចូល​លេង ប៉ុន្តែ​នៅតែ​អាចធ្វើ​បានល្អ​ដដែល​។​
​សរុប​លទ្ធផល​ទាំ​ពិរ​ជើង​គឺ​៨-១ ធ្វើ​ឲ្យ Barcelona ត្រូវ​ទៅ​ចាំ​មុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​រង់ចាំ​ជួប​ក្រុម​ឈ្នះ​រវាង Sevilla និង Celta Vigo យប់​នេះ ខណៈដែល​កាលពី​ជើង​ទី​១ Sevilla បាន​បំបាក់ Celta ៤-០​ផងដែរ​៕

barca