Mourinho នឹង​ទិញ​កីឡាករ Real ៣​នាក់ ពេល​ដឹកនាំ Man Utd
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2016 ក+ ក-

បាល់ទាត់​៖​យោងតាម​កាសែត​អេ​ស្ប៉ា​ញ Sport បាន​ផ្សាយ​ថា កីឡាករ Real Madrid ៣​នាក់ កំពុង​ក្នុង​គោលដៅ​របស់លោក Jose Mourinho នៅពេលដែល​លោក​ឡើង​ដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester United​។
​ប្រភព​ដដែល​បាន​ផ្សាយ​ថា អតីត​អ្នកចាត់ការ​រហស្សនាម “Special One” រូបនេះ ចង់​នាំយក​ខ្សែបម្រើ Gareth Bale, Luka Modric និង​ខ្សែការពារ Raphael Varane ទៅកាន់​កីឡដ្ឋាន Old Trafford ខណៈដែល​កីឡាករ​ជម្រើសជាតិ​វែ​ល (Bale) ជា​គោលដៅ​ធំជាងគេ​។​
​អតីត​អ្នកចាត់ការ​ក្រុម Chelsea វ័យ​៥៣​ឆ្នាំ ដែល​បាន​ចាក​ចេញពី​ក្រុម​ស្ដេច​ស កាល​ឆ្នាំ​២០១៣ នៅមាន​មិត្តភក្ដិ​ជិតស្និទ្ធ​នៅ​ក្លឹប Real ២​ទៅ​៣​នាក់ ខណៈដែល​លោក និង​ប្រធាន​ក្លឹប Real លោក Florentino Perez ក៏មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ដូច្នេះ​លោក​សង្ឃឹមថា នឹង​អាច​ចរចា​គ្នា នាំយក​កីឡាករ​ទាំង​៣​នាក់​នេះ​ទៅ​ទឹកដី​អង់គ្លេស ដើម្បី​ជួយ​បិសាច​ក្រហម ប្រជែង​យកពាន Premier League រដូវ​កាល​ក្រោយ​។​
​គួរបញ្ជាក់​ថា លោក Mourinho បាន​ព្រម​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ ដើម្បី​ឡើង​ដឹកនាំ​ក្រុម Man Utd ជំនួស​តំណែង​អ្នកចាត់ការ Louis van Gaal ក្រោយ​ចប់​រដូវ​កាល​នេះ​៕

Untitled-1