រថយន្ត​តា​កូ​ម៉ា​បុក​អ្នកជិះ​ម៉ូតូ​របួសធ្ងន់ ស្រាល​៣​នាក់​នៅ​សង្កា​ត់​បឹង​យក្ស​ឡោម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2016 ក+ ក-

 

ដោយ៖សហការី

ខេត្តរតនគិរី​៖​យុវជន​បីនាក់​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៥​ពណ៍​ខ្មៅ​​ពាក់​ស្លាក់​លេខ​រតនគីរី​1c5001​តាម​បណ្តោយ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ហុយ​ទ្រលោម​មួយ​ខ្សែ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ផ្តាច់​ព្រលឹង​ក៍បាន​បុក​ជាមួយ​រថយន្ត​បើកបរ​ញ្ច្រា​ស់ទិស​គ្នា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍រ​ន្ធ​នេះ​កើតឡើង​នៅវេលា​ម៉ោង​១ និង​៣០​នាទី រសៀល​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ឡូ​ន សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​ក្រុមយុវជន​ទាំងបី​នោះបាន​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​មិន​ផុត​ព្រោះ​ចៃដន្យ​វ៉ា​ក់​នឹង​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​កំពុង​ធ្វើ​ចរាចរណ៍​បញ្ច្រាស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ក៏​ពន្លះ​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​តែម្តង​។​

​យុវជន​ទាំង​៣​នាក់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អេ​ម សុង​លៀង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​២​ឈ្មោះ សួន វ​ណ្ណះ ភេទ ប្រុស អាយុ​១៦​ឆ្នាំ​និង​ទី​៣ ឈ្មោះ​ម៉​ង ធន់ ណា ភេទ ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកបើកបរ​)​ពួកគេ​ទាំងបី​នាក់​ជា​ជនជាតិ​ទំពួន​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ក្មេងស្ទាវ​៣​នាក់​រងរបួស​ធ្ងន់​នឹង​ស្រាល​ក្រោយពី​រថយន្ត​បើក​បញ្ច្រាស់ទិស​បុក​ដួល​រ​ណូ​ក​រណែល​ពេញ​ផ្លូវ​។​

​ខេត្តរតនគិរី​៖​យុវជន​បីនាក់​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក់​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៥​ពណ៍​ខ្មៅ​
​ពាក់​ស្លាក់​លេខ​រតនគីរី​1c៥០០១​តាម​បណ្តោយ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ហ៊ុយ​ទ្រលោម​មួយ​ខ្សែ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ផ្តាច់​ព្រលឹង​ក៍បាន​បុក​ជាមួយ​រថយន្ត​បើក​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​ចំណែក​រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​(​តា​កូ​ម៉ា​)​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​២R.៦៧៣៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ធា​ន និង​នគរបាល​ចរាចរជើងគោក​ខេត្ត​ចុះមក​វាស់វែង​នាំយក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ស្នងការ​នគ​បាល​ខេត្ត​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​។​

រីឯ​ជនរងគ្រោះ​ពីរ​នាក់​ដឹក​ប​ញ្ចូ​ន​តាម​រថយន្ត​សា​ម៉ុ​យ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​ម្នាក់ទៀត​ដឹក​ប​ញ្ចូ​ន​តាម​ម៉ូតូ​របស់​សាច់ញាតិ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​សង្គ្រោះបន្ទាន់ ៕​

12365478