​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ប្រគល់​អណ្តូង ទឹក​ជូន​ប្រជាពលរដ្ឋ​១៦​គ្រួសារ​នៅ​ភូមិ​កោះ​ម៉ាក់​ប្រាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2016 ក+ ក-

​ដោយ ៖ អ​ វឹង

ខេត្តកំ​ព​ត៖ព្រឹក​ថ្ងៃអាទិត្យ​ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច និង​ព្រះ​តេជគុណ​ព្រះចៅអធិការ​វត្ត​ប្រជា​សង្គម​ភ្នំ​ក្រពើ ព្រះ​តេជគុណ​វត្ត​អង្គ​កកោះ រួមជាមួយ​ក្រុមការងា​រ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំពង់ត្រាច លោក​មេឃុំ មេភូមិ បានធ្វើ​ពិធី​ប្រគល់​អណ្តូង​ទឹកស្អាត​មួយកន្លែង​ជា​អំណោយ​របស់លោក​​អ៊ុម ស៊ី​ណាត អភិបាល​នៃ​គណៈ​អភិបាលស្រុក​តាមរយៈ​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក ជូន​ប្រជាពលរដ្ឋ​ចំនួន ១៦​គ្រួសារ​ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក សម្រាប់​ប្រើប្រាស់​រួមគ្នា​​ក្នុងភូមិ​កោះ​ម៉ាក់​ប្រាំង ឃុំ​បឹង​សាលា​ខាងជើង ។​​ក្នុង​ពិធី​នេះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​សរុប ៤០​នាក់ និង​កុមារា​កុមារី​ចូលរួម​សរុប ៧៩ នាក់ ផងដែរ ។​

​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច​មានប្រសាសន៍​ថា ក្នុង​ការចុះ​ចែក​អណ្តូង​ទឹកស្អាត ជូន​ប្រជា​ពលរ​ដ្ធ​ត​ត្រូវ​ចំណាយ​ថវិការ​អស់​ចំនួន​មួយ​លាន​រៀល​។​

​លោក​អភិបាលរង​ស្រុក​បន្តថា នា​ព្រឹក​នេះដែរ ជា​ថ្ងៃ​១៤​កុម្ភៈ ដែល​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់ ខ្ញុំ​និង​ក្រុមការងារ​បានអោយ​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​នេះ​ជា​ថ្ងៃ​”​សប្បុរសធម៌​នៃ​ក្តី​ស្រឡាញ់​” ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ និង​សម្រាប់ កុមារា កុមារី ក្នុងភូមិ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ដោយបាន​នាំយក​អំណោយ​លោក​អភិបាលស្រុក​មក​ជូន​បងប្អូន​និង​កុមារ មាន​អាវ​មួយ​សម្រាប់ និង​ថវិកា​១០០០​រៀល​សម្រាប់​កុមារ​ដែល​ចូលរួម ។

​សេចក្តីស្រឡាញ់ កើតចេញពី​អំពើ​ល្អ អំពើ​ល្អ​កើតចេញពី​ក្នុង​ចិត្ត ។ សូមអោយ​សេចក្តីស្រឡាញ់​នេះ​ស្ថិតក្នុង​បេះដូង​របស់​បងប្អូន​ជា​រៀងរហូត ៕

48321646963476329