នាំ​ឃាតករ​២​នាក់​ដែល​កាត់​ក្បាល​នារី​នៅផ្ទះ​សំណាក់​ទៅធ្វើ​ត្រាប់​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2016 ក+ ក-

ដោយ៖សហការី

សៀមរាប​៖ នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ខេត្តសៀមរាប បាន​នាំ​ឃាតករ​២​នាក់ ដែល​បានសម្លាប់ កាត់​ក្បាល​នារី​រងគ្រោះ​ក្នុងផ្ទះ​សំណាក់ ហើយ​យកទៅ​ដុតចោល​នោះ ទៅកាន់​ផ្ទះសំណាក់​ដែលជា​កន្លែងកើតហេតុ ដើម្បី​ឲ្យ​ពួកគេ​ទាំង​២​នាក់ ធ្វើ​ត្រាប់​ឡើងវិញ នូវ​សកម្មភាព​ដែល​ពួកគេ​បាន​ប្រព្រឹត្តិ​លើ​នារី​រងគ្រោះ​។​
​ការនាំ​ខ្លួន​ឃាតករ​ទាំង​២​នាក់ ទៅកាន់​ផ្ទះសំណាក់​ដែលជា​កន្លែងកើតហេតុ​នេះ បន្ទាប់ពី​សមត្ថកិច្ច​បញ្ចប់​ការសាកសួរ​រួចរាល់​នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ​។

​សូម​ជំរាប​ថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ថ្លែង​តាម​ទូរស័ព្ទ​ប្រាប់​អ្នកយកព័ត៌មាន​ថា ឃាតកម្ម​ដែល​កាត់​ក្បាល​នារី​នៅផ្ទះ​សំណាក់ ក្រុង​សៀមរាប គឺ​ផ្តើមចេញពី​រឿង​បុរស​ជា​ឃាតក​ចូល​ស្តីដណ្តឹង​នារី​នោះ​មិនបាន ហើយ​ខឹង​ក៏​ណា​ត់ទៅ​ជួបគ្នា​នៅផ្ទះ​សំណាក់​ហើយ​សម្លាប់​កាត់​ក្បាល​តែម្តង​។​

លោក​អភិបាលខេត្ត​បានបញ្ជាក់​ទៀតថា​៖ ឃាតក​មាន​គ្នា​២​នាក់​។ បុរស​ដែលជា​ឃាតក (​ជន​កាត់​ក្បាល​) នោះ​មាន​ប្រពន្ធ និង​កូន​៣-៤​នាក់​ហើយ​។ ជននេះ​បាន​ព្យាយាម​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ ប៉ុន្តែ​មិនបាន​។ លោក​អភិបាល​បានបញ្ជាក់​បន្ថែមថា សមត្ថកិច្ច​ចាប់បាន ខណ​:​ឃាតក​កំពុង​ដុត​ក្បាល​ជនរងគ្រោះ​នៅ​ខាងក្រោយ​ផ្ទះ ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ សង្កាត់​គោកចក ក្រុង​សៀមរាប ពោល​ជិត​ព្រលានយន្តហោះ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ជនដៃដល់​សម្លាប់​ជនរងគ្រោះ​នោះ ផ្តើមចេញពី​រឿង​ស្នេហា​។ ជនសង្ស័យ​មាន​ប្រពន្ធ​រួចហើយ តែ​ក្រោយមក មាន​បញ្ហា​ជាមួយ​ប្រពន្ធដើម រហូត​សុំ​លែងលះ តែ​លែងលះ​មិនទាន់​ដាច់ស្រេច​ទេ​។ បន្ទាប់មក​ឃាតក​ក៏មាន​ទំនាក់ទំនង​ជាមួយ​នារី​រងគ្រោះ រហូត​ចូល​ស្តីដណ្តឹង​នាង ហើយ​ឈានទៅដល់​ការរៀបចំ​ពិធីមង្គលការ ប៉ុន្តែ​ដំណើរការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ទៅ​មិន​រួច​ដោយហេតុថា ជនសង្ស័យ​មិនទាន់​លែងប្រពន្ធ​ដាច់ស្រេច​តាមផ្លូវ​ច្បាប់​។​

ក្រោយ​មាន​បញ្ហា​នេះ នារី​រងគ្រោះ​បាន​ចាត់ទុកថា ជនសង្ស័យ​បាន​បោកប្រាស់​ខ្លួន​រហូត​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ហើយ​ជនសង្ស័យ​ក៏​រៀបចំ​ផែនការ​សម្លាប់​នារី​រងគ្រោះ​ដោយ​ល្បួង​នាង​ទៅ​ជួប​នៅផ្ទះ​សំណាក់ រួច​សម្លាប់​ដោយ​កាត់​ក្បាល​តែម្តង​។ ឃាតក​ម្នាក់​មានឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សំ ភា​រ៉ាត់ អាយុ​៤០​ឆ្នាំ ស្រុកកំណើត នៅ​ខេត្តបាត់ដំបង ចំណែក​ម្នាក់ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​៕&456321582146
131313 copy085231