JOEL MATIP នឹង​ផ្លាស់​មក LIVERPOOL ពេល​ចប់​រដូវ​កាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2016 ក+ ក-

បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែការពារ Joel Matip នឹង​ចាក​ចេញពី​ក្លិប Schalke 04 មក​ចូលរួម​ជា​ក្រុម​ហង្ស​ក្រហម Liverpool នៅពេល​បញ្ចប់​នៃ​រដូវ​កាល​នេះ​។
​ ​ខ្សែការពារ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជា​ក្រុម​ហង្ស​ក្រហម Liverpool លើ​កិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ​ដោយ​ឥត​តម្លៃ​ខ្លួន​នៅពេល​បញ្ចប់​រដូវ​កាល​បន្ទាប់ពី​ក្លិប Schalke 04 បា​នប​ធិ​សេធ​ថា​មិន​លក់​កាលពី​ខែមករា​នោះ​។
​ ​Matip បាន​ថ្លែង​នៅលើ​គេហទំព័រ​របស់​ក្រុម Schalk 04 ថា​៖​ខ្ញុំ​តែងតែ​និយាយថា​ខ្ញុំ​នឹង​ចាក​ចេញពី​ក្រុម Schalke សម្រាប់​ហេតុផល​តែមួយគត់ គឺ​ខ្ញុំ​ចង់​ផ្លាស់ប្តូរ​នៅក្នុង​ក្របខ័ណ្ឌ Bundesliga ពីព្រោះ​ខ្ញុំ​លេង​នៅ​ក្នុងនេះ​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ហេតុនេះ​ទើប​ខ្ញុំ​ចង់​ផ្លាស់​ទៅលេង​នៅក្នុង​អង់គ្លេស​វិញ​។
​ ​គួរ​បញ្ជាក់ថា ខ្សែការពារ Matip បាន​ចូលរួម​ជាមួយ​ក្លិប Schalke រយៈពេល​៤​ឆ្នាំ​នៅក្នុង​ក្របខ័ណ្ឌ Bundesliga និង​បានបង្ហាញ​ឲ្យ​ក្លិប​បាន​ចំនួន​១៨១​លើក​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១៧​គ្រាប់​៕

art6.1