ជនជាតិ​ភ្ន​ង​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​លើ​អង្រឹង​ក្នុងផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2016 ក+ ក-

​ដោយ៖សុខណាត

ខេត្ត​មណ្ឌល​គី​រី ៖​នៅវេលា​ម៉ោង​២១ និង​២៦​នាទី ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ករណី​ឃាតកម្ម បាញ់​ស្លាប់​មនុស្ស​ម្នាក់នៅ​ចំណុច​ក្រុម​គែរ​ពៅ ភូមិ​ក្លង​ឡែ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយមិន ទាន់ដឹងមូលហេតុ។

​ជនរងគ្រោះ​ឈ្មោះ ផ្លា​ល ព្យុ ភេទប្រុស អាយុ​២៧​ឆ្នាំ ជនជាតិភ្ន​ង ទីលំនៅ ភូមិ ឃុំ​កើតហេតុ​។

សមត្ថកិច្ច​បញ្ជាក់ថា មិនទាន់​ដឹងថា​ជនល្មើស​បាន​ប្រើ​កាំភ្លើង​អ្វី​នោះទេ​ព្រោះ​មិនទាន់​រកឃើញ​សំបក​គ្រាប់​ឃើញ​។ ជនរងគ្រោះ​ត្រូវគេ​បាញ់​ខណៈ ដែល​កំពុង​ដេក​អង្រឹង​ក្នុងផ្ទះ​ចំនួន​១​គ្រាប់​ចំក្បាល​ពី​ខាងក្រោយ​ធ្លាយ​មក​ចំ​កណ្តាល​ថ្ងាស ក្រោយពី​បាញ់​រួច​ជន​ល្មើស​បាន​រត់គេចខ្លួន ។​

​សមត្ថកិច្ច​នៅ​មិនទាន់​អះអាង​ពី​អត្តសញ្ញាណ​របស់​ជនល្មើស​នៅឡើយ​ទេ ហើយក៏​មិន​បញ្ជាក់​ពី​មូល​ពិត​នៃ​ការ​លប​ធ្វើឃាត​នេះដែរ ប៉ុន្តែ​បាន​ប្រាប់ថា កំពុង​តាម​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់​យ៉ាង​យក​ទុកដាក់​៕

54466558787