ត្បូងឃ្មុំៈ បុរសម្នាក់ត្រូវស្ត្រីមានស្មារតីមិនគ្រប់វ័យ៣១ឆ្នាំទាញព្រនង់វាយបែកក្បាលក្រោយពេលបុរសរូបនោះចាប់នាងរំលោភសេពសន្ថវៈបានសម្រេច។
ករណីបុរសតណ្ហាឡើងដល់កទប់មិនបានបង្ខំចិត្តចាប់រំលោកស្ត្រីមានស្មារតីមិនគ្រប់នេះកើតឡើងកាលពីវេលាម៉ោង ម៉ោង20:30នាទីថ្ងៃទី20/2/2016 នៅភូមិត្រាច ឃុំអញ្ចើម ស្រុកពញាក្រែក ។ តែស៊យសែនមហាស៊យ រំលោភរួចភ្លាមខាងស្រីទាញ ព្រនង់សំពងចំកណ្តាលក្បាលបែកចេញឈាមឈុល។
សមត្ថកិច្ចបានអោយដឹងថាៈ ជនល្មើសឈ្មោះ វន់ វិន ភេទប្រុស អាយុ 28ឆ្នាំ នៅភូមិរូង ឃុំអញ្ចើម (នៅលីវ) បានធ្វើសកម្មភាព ចាប់រំលោភ ឈ្មោះ ចាន់ រស់ ភេទស្រី អាយុ31ឆ្នាំ (នៅលីវ) មានជំងឺសរសៃប្រសាទ រស់នៅភូមិកើតហេតុ ក្នុងខណៈជនរងគ្រោះ ដេកនៅម្នាក់ឯងក្នុងខ្ទម ក្រោយពេលរំលោភ ភ្លាមៗ ជនរងគ្រោះ បានវាយជនល្មើសមួយព្រនង់ឬស្សីបណ្តាលឲ្យរបួសក្បាលជាទម្ងន់។
បច្ចុប្បន្នជនល្មើសសមត្ថកិច្ចបានឃាត់ខ្លួន ចាត់ការតាមនីតិវិធី៕