ដោយ៖ ឈ ល
ថៃ ៖ យុវជនចំណាកស្រុកខ្មែរម្នាក់ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៥.០០នាទីបានរងគ្រោះថ្នាក់ស្លាប់ដោយសារដាច់ខ្សែយោងល្បាយបេតុងធ្លាក់សង្កត់ក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងខេត្ត សាក់ស៊ីសៅ ប្រទេសថៃ។
បណ្តាញព័ត៌មានថៃបានរាយការណ៍ថា តម្រួត បាងប៉ាកុង ក្នុងខេត្ត សាក់សីនសៅ ប្រទេសថៃ បានចុះ ក្នុងក្រុមហ៑ុនឧស្សាហកម្មលីមីតធីត (wellgrow)ក្រុម០២ ឃុំភីមផា ដើម្បីពិនិត្យសាកសពយុវជនម្នាក់(កម្ពុជា)ដែល បានស្លាប់ ឈ្មោះ មិន ឌីណា ភេទប្រុស
អាយុ២៦ឆ្នាំ ក្នុងសភាពអង្គុយលត់ជង្គង់ បត់ករ ស្លាប់លើធ្នឹមដែក បែកលលាក្បាល បាក់ក ចង្កេះ និងទ្រូងខាងធ្វេងត្រូវបានបុកធ្លាយមកឆ្អឹងជំនីខាងធ្វេងដោយដែកសរសៃស្លាប់នៅនឹងកន្លែង។
ចំណែកម្នាក់ទៀតជាបើករថយន្ត(ម៉ៃខូ) ឈ្មោះ ស្រី ចិន្តា ភេទប្រុស រងរបួសត្រូវបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យ បាននិយាយថា ខណៈពេលដែលខ្លួនកំពង់បើកលើកសុីម៉ង់ទម្ងន់០១តោន ដោយប្រើខ្សែ(រ៉ត) យោងស៊ីម៉ង់ដ៍ឡើងទៅខាងលើ ដើម្បីចាក់ធ្វើពិដាននៃអាគារមួយកន្លែង ខណៈនោះខ្សែរ៉កយោងស៊ីម៉ង់ដ៍បានដាច់ទំពក់ធ្លាក់សង្កត់ឈ្មោះ មិន ឌីណា ដែលកំពង់ធ្វើការខាងក្រោមបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។
មិនទាន់មានរបាយការណ៍ស្តីពីកាធានារ៉ាប់រងអាយុជីវិតចំពោះកម្មករចំណាកស្រុកខ្មែរខាងលើនេះនៅឡើយទេ។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងកសាងឯកសារបញ្ជូនសាកសពកម្ពុជាមកប្រទេសវិញ យើងមិនទាន់ដឹងថាសាកសពនោះត្រូវបញ្ជូនតាមច្រកណានោះទេចំណែកឯស្រុកកំណើតជនរង្រោះក៏មិនទាន់ដឹងថានៅឯណាដែរ៕