ដោយ៖ ស សាម
ប្រទេសថៃ៖ស្ត្រីជាភរិយាជនជាតិថៃម្នាក់បានប្រកាស ស្វែងរកស្វាមីដែលបានបាត់ខ្លួនជាច្រើនថ្ងៃ ខណៈរួមដំណើរជាមួយមិត្តភ័ក្តិចូល មកលេងល្បែងកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ។
មានសេចក្ដីរាយការណ៍ព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថា÷ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានអ្នកជំនួញជនជាតិថៃម្នាក់ត្រូវបានគេចាប់ជម្រិតនៅក្នុងកាស៊ីណូឡៃលីង ប្លាមីងកូ នៅក្រុងប៉ោយប៉ែត នៃប្រទេសកម្ពុជា នៅមិនទាន់ដឹងជោគវាសនាយ៉ាងណា នោះនៅឡើយទេ ។
នៅវេលាម៉ោង ១០;៣០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ លោក និវឌ្ឍន៍ ហាប្រាសព ក្រុមប្រឹក្សា ឃុំតាបផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ បានទទួលការពឹងពាក់ពីស្ត្រីថៃឈ្មោះ វរ៉ាផន នូចម្រើន កុល ជាភរិយា របស់លោក សំនឹក ចាក់រុន ជីនសៀ ដែលសង្ស័យមានគេចាប់ជម្រិតនៅក្នុងកាស៊ីណូ ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា និងបានទំនាក់ទំនងមកអ្នកសារព័ត៌មាន អាស៊ាន ដោយបញ្ជាក់ឲ្យដឹងថា÷ កាលពីថ្ងៃទី១៣ ឥខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ១៩;៣០នាទី លោកសំនឹក បានចាកចេញពីកាស៊ីណូ ឡៃលីង ប្លាមីងកូ ដោយជិះម៉ូតូ ទៅទទួលទាន អាហារនៅ ភោជនីដ្ឋាន ចេកវ៉ាន់។ ដោយទទួលព័ត៍មានថា លោក អារុន វង់សាក់ បានទូរស័ព្ទឲ្យទៅទទួលទានអាហារនៅទីនោះ បន្ទាប់មកមាននារី២នាក់បាននាំលោក សំនឹក ពីភោជនីយដ្ឋានខាងលើជិះរថយន្តម៉ាកកាម៉ារីមួយគ្រឿង ពណ៌ខៀវចាស់ ចេញទៅដោយមិនដឹងគោលដៅ ។
ពេលនោះភរិយាបានព្យាយាមទូរស័ព្ធតាមរយៈលេខ ០៨១ ៧៨ ១៧ ៥៣៤ តែគ្មានអ្នកទទួល រហូតមកដល់ ម៉ោង០១;00នាទី រសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ភរិយាលោក សំនឹក បានទូរសព្ទ័ទាក់ទងម្ដងទៀត ឮសម្លេងនារីខ្មែរជាអ្នកទទួលទូរស័ព្ទដោយប្រាប់ថា លោក សំនឹក មិនទំនេរទេ បន្ទាប់មកឮសម្លេងស្រែកថាឲ្យបិទទូរស័ព្ទ ចាប់តាំងពីពេលនោះមកមិនអាច ទាក់ទងបាន ។
ក្រោយការ ត្រួតពិនិត្ត តាមប្រពន្ធ័ AIS ដឹងថា បរិវេណដែល ទទួលទូរសព្ទ័នៅ ហ្គោដិន ផាក់ឃីង ក្នុងកាស៊ីណូ ក្រុងប៉ោយប៉ែត ។ដោយខ្លាច ស្វាម៉ីមានគ្រោះថ្នាក់ទើបមកទាក់ទង សហពន្ធ័ផ្សព្វផ្សាយព័ត៌មាន អាស៊ាន ប្រចាំខេត្ត ស្រះកែវ នឹងអ្នកសាព័ត៍មានកម្ពុជាឲ្យជួយចុះផ្សាយបើសិនជាជួប ឬក៏ដឹងដំណឹងនេះ សូមជួយផ្ដល់ដំណឹងទៅភរិយាលោក សំនឹក ផង ។
ប្រធានក្រុម ប្រឹក្សាឃុំ តាបផាយ៉ា ខេត្តស្រះកែវ បាននិយាយថា ការបាត់ខ្លួនរបស់លោក សំនឹក ពេលនេះ សង្ស័យថា លោក សំនឹក រួមដំណើរ ជាមួយលោក អារុនវង់សាក់ មានទីលំនៅ ផ្ទះលេខ១០៩ ផ្លូវបាងមាត្រា២៣ ខណ្ឌបាងណា ទីក្រុងបាងកក ។ ពីព្រោះលោក អារុនវង់សាក់ នឹងលោក សំនឹក មានភាគហ៊ុនជួលតុល្បែងក្នុងកាស៊ីណូ ប្លាមីងកូ ជាមួយគ្នាដោយលោក សំនឹក មានភាគហ៊ុន ៤០% ។
បន្ទាប់មកទៀតភរិយារបស់លោក សំនឹក បានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ច ពោងណាំរ៉ន ក្នុងខេត្តចាន់បុរី ប៉ុន្តែសំណុំរឿងមិនត្រូវបានគេជួយចាត់ការឲ្យទេ ។
រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ទើបមកដាក់ពាក្យបណ្ដឹង មត្ថកិច្ចខ្លងលឹកស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីជួយស្វែងរកស្វាម៉ីរបស់នាងផង ។
ទោះជាយ៉ាងណាក៏ដោយ ក៏មកដល់ថ្ងៃទី២១ ខែកុម្ភៈ នេះស្ត្រីជនជាតិថៃដែលស្វះស្វែង តាមរកប្តីនោះ នៅមិនទាន់ទទួល បាននូវព័ត៌មានពីប្តីរបស់ខ្លួននៅឡើយទេ៕