លោក មាគ វុ​ឌ្ធី ប្រធាន​គំរោង​អភិរក្ស​ជីវចម្រុះ​សីមា​បង្ក​ឲ្យ​មាន​បទល្មើស​កាប់បំផ្លាញ់​ព្រៃឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2014 ក+ ក-

មណ្ឌលគិរី​៖ តំបន់​ព្រៃឈើ​ហាមឃាត់​អភិរក្ស​ជីវ​:​ចំរុះ​សីមា ក្នុងស្រុក​កែវ​សីមា ស្រុក​អូ​រាំង និង​ស្រុក​សែន​មនោ​រម្យ​ប្រមាណ​ជិត ៣០០.០០០ ហិកតា កំពុង​ប្រឈម និង​កាប់បំផ្លាញ​យ៉ាង អនាធិបតេយ្យ​បំផុត​ពី​សំណាក់​ឈ្មួញ​ខិលខូច ប៉ុន្តែ​មិនត្រូវ​បាន​គេ​ទប់ស្កាត់ ឬ​បង្ក្រាប​។​

​ប្រធាន​គំរោង​អភិរក្ស​ជីវ​:​ចំរុះ​សីមា លោក មាគ វុទ្ធី បាន​រង​នូវ​កា​រិះគន់​យ៉ាងខ្លាំង​ក្លា​ពី​គ្រប់​មជ្ឈដ្ឋាន ដោយ​ចោទថា លោក បាន​បន្ធូរដៃ បង្កើតអោយមាន​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ មិន​ព្រម​បង្ក្រាប ធ្វើអោយ ធនធានធម្មជាតិ​និង​ពពួក​អំបូរ​ជីវ​:​ចំរុះ​ដែល​រស់នៅក្នុង តំបន់​នោះ​ប្រឈម ទៅ​និង​ការបាត់បង់​។​

​អ្នកភូមិ​រិះគន់ថា​ចាប់តាំងពី​លោ មាគ វុទ្ធី មក​គ្រប់គ្រង​ជា​ប្រធាន​គំរោង​អភិរក្ស​ជី​វះ​ចំរុះ នៅ​តំបន់​នេះ​កាលណា មក​បទល្មើស ព្រៃឈើ​កើតឡើង​កាន់តែ​ខ្លាំ ហើយ​សម្លេង​រណា​យន្ត​(​ត្រង់សឺន័រ​) បានកើត​ឡើង​ឮ​រំពង​ពេញ​ព្រៃ ជា​រៀងរាល់ថ្ងៃ​។ ឈើប្រណិត​ដូចជា ធ្នង់ បេង នាងនួន រាប់សិប​ដើម ត្រូវបាន​គេ​កាប់រំលំ​គរ​ដូច​ភ្នំ បន្ទាប់មក​ទើប ពួក​ឈ្មួញ​ចូលទៅ​ដឹកជញ្ជូន​ពី​ព្រៃ ដោយ ប្រើប្រាស​ម​ធ្យោ​យ​បាយ ជា​រថយន្ត​កែឆ្នៃ​ប្រភេទ​ធំៗ រួច​ពូក​ឈ្មូ​ញ​បន្ត ដឹកជញ្ជូន​យកទៅ​ស្តុក​ទុក​។ បន្ទាប់មកទៀត ទើប​គេ​ដឹកជញ្ជូន​តាម​រថយន្ត​តូចៗ ដូចជា​ប្រភេទ រថយន្ត​កា​មី​រី ឡង់​គ្រី​ស័​រ និង លុច​ស៊ី​ស ជាដើម​នាំយកទៅ​លក់​អោយ​ឈ្មួញ​ធំ នៅ​ប្រទេស​វៀតណាម យ៉ាង​រលូន​បំផុត ដោយ​ដឹក​ឆ្លង កាត់​ពីមុខ​ស្នាក់ការ​អភិរក្ស​ជី​វះ​ចំរុះ​អូ​រាំង ស្នាក់ការ​ចំណុច 164 (​ហៅ​64) និង ស្នាក់កា​នៅ​ស្រុក​កែវ​សីមា គគ្រឹគ​គ្រេង ជា​រៀងរាល់ថ្ងៃ – យប់ ប៉ុន្តែ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​និង មន្ត្រី​ជំនាញ​នាំគ្នា​ធ្វើ​មិនដឹងមិនឮ ទៅវិញ ផ្ទុយ​គឺ​ពូកគេ​ចាំតែ​រាប់ ក្បាល​ឡាន​យកលុយ​ប៉ុណ្ណោះ​។

ដោយឡែក​ចំពោះ​រថយន្ត​ដឹកឈើ​ណា ដែល​មិនបាន​ចូល​បង់​ក្បាល​ឡាន​ឬ​ធ្វើការ ទំនាក់ទំនង​រាយការណ៍​ជាមុន ច្បាស់​ជា​ផុត​មិន​រួច​ពី​ការ បង្ក្រាប​ដោយ​កម្លាំង​ប៉េអឹម​របស់លោក ស្វាយ វណ្ណា ដែលជា​ប្រធាន​ក្រុម​ដឹកនាំ​កម្លាំង​ប្រចាំ​នៅ​ស្នាក់ អភិរក្ស​ជី​វះ​ចំរុះ​ខាងលើនេះ​។​

​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ ដែល​កំពុងតែ​កើតមានឡើង យ៉ាង​អនាធិបតេយ្យ​នៅក្នុង​តំបន់​អភិរក្ស ជី​វះ​ចំរុះ​សីមា ខាងលើនេះ​ត្រូវបាន​ម​ជ្ឍ​ដ្ឋា​ន​សង្ស័យថា​លោក មាគ វុទ្ធី ក៏​ជា​អ្នក​អាច​ទទួលបាន​ផល ប្រ​យោ​ជ​ន៏​ពី​ពួក​ឈ្មួញ​រកស៊ី ឈើ​ទាំង​នោះដែរ ទើបបានជា​មិន​បង្ក្រាប​។​

​លោក មាគ វុទ្ធី មិនអាច​ស្វែងរក​ទំនាក់ទំនង​ដើម្បី​សូម​ការពន្យល់​បានទេ ពាក់​ព​ន្ធ័​ទៅ​និង​បទល្មើស​កាប់បំផ្លាញ ព្រៃឈើ​នៅក្នុង​តំបន់​ដែល​លោក​គ្រប់គ្រង​នេះ ប៉ុន្តែ​ម​ជ្ឍ​ដ្ឋា​ន​ជាច្រើន​បាន​ចាត់ទុកថា ភាព​អសកម្ម​ក្នុងការ​គ្រប់គ្រង ថែរក្សា​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​ជី​វះ​ចំរុះ​សីមា គឺជា​ការអនុវត្ត​ដើរ បញ្ច្រាសទិស​ទៅ និង​គោលនយោបាយ កំនែរ​ទំរង់​របស់​រាជរដ្ឋាភិបាល​ក្នុង កា​ទប់ស្កាត់​កា​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ទូរ​ទាំង​ប្រទេស​។ កន្លងមក​សម្តេច តេ​ជោ ហ៊ុនសែន បានដាក់​បទបញ្ជា​យ៉ាង​តឹងរឹង​បំផុត អោយ​មន្ត្រី​ថា្នក់​ក្រោម​ដែល​ពាក់​ព​ន្ធ័​ត្រូវតែ អនុវត្ត​អោយមាន ប្រ​សិ​ទិ្ធ​ភាព​បំផុត ក្នុងកា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ៕