ចិន​ដាក់ពង្រាយ​យន្តហោះ​ចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2016 ក+ ក-

ប៉េកាំង​៖​ចិន​បានដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​នៅលើ​កោះ​Woody ដែលជា​ផ្នែក​មួយ​នៅ​កោះ​Paracel ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​Fox News​។​
​សារព័ត៌មាន​ដដែល​បាន​ផ្សាយ​ថា អ្នកស៊ើប​ការណ៍​សម្ងាត់​អាមេរិក​បាន​ប្រទះឃើញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ត្រូវបាន​ប្រទេស​ចិន​ដាក់ពង្រាយ​នៅ​ទីនោះ ប្រមាណ​៣-៤​ថ្ងៃ​មកហើយ​។ ទោះ​យ៉ាងនេះ​ក្តី​នៅ​មិនមាន​ការឆ្លើយតប​ពី​ខាង​ភាគី​ចិន​នៅឡើយ​ទេ​ពាក់ព័ន្ធ​ការលើកឡើង​របស់​អ្នកស៊ើប​ការណ៍​សម្ងាត់​អាមេរិក​នេះ​។
​គួរ​បញ្ជាក់ថា កាលពី​សប្ដាហ៍​មុន ចិន​បាន​អះអាងថា ខ្លួន​បានដាក់​អាវុធ​នៅ​កោះ​Woody ដើម្បី​ការពារ​ដែន​អធិបតេយ្យ​របស់ខ្លួន​។ រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង​យី​បានឱ្យដឹងថា លោក​គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក ប៉ុន្តែ​បាន​លុបចោល​វិញ ដោយសារ​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕

2961DB2C00000578-3112386-image-a-17_1433518794087