អតីត​បវរកញ្ញា New Jersey ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2016 ក+ ក-

អាមេរិក​៖​អតីត​បវរកញ្ញា New Jersey នាង Cara McCollum របស់​សហរដ្ឋអាមេរិក​វ័យ​២៤​ឆ្នាំ​បាន​លាចាក​លោក​ហើយ កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២២ ខែកុម្ភៈ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​តក់ស្លុត​កាលពី​ថ្ងៃទី​១៥​ខែកុម្ភៈ គ្រា​ដែល​កំពុង​បើករថយន្ត Ford Mustang នៅលើ​ផ្លូវ​លេខ ៥៥ ក្នុង​រដ្ឋ New Jersey ។
​នាង Cara ត្រូវបាន​គេ​ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ក្រោយពេល​កើតហេតុ ហើយ​ក្រុមគ្រួសារ​របស់​អតីត​បវរកញ្ញា New Jersey បាន​រំពឹងថា ស្ថានភាព​របស់​នាង​នឹង​ប្រសើរឡើង តែ​ជា​អកុសល​សុខភាព​របស់​នាង​កាន់តែ​ខ្សោយ​ទៅៗ និង​បាន​ចាកចេញ​ជា​រៀងរហូត​នៅ​ថ្ងៃទី ២២​។​
​តាម​ប្រភពព័ត៌មាន​បាន​ផ្សាយ​ថា មុនពេល​ស្លាប់​នាង Cara បានសម្រេច​ចិត្តនឹង​បរិច្ចាគ​សរីរាង្គ​ខាងក្នុង​ទាំងអស់​របស់ខ្លួន​ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដទៃទៀត​។​
​គួរ​បញ្ជាក់ថា នាង​Cara បានបញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ​ល្បីឈ្មោះ Princeton និង​បាន​ក្លាយជា​អ្នកអាន​ព័ត៌មាន​។ ក្រោយពេល​ទទួលបាន​ពាន​បវរកញ្ញា New Jersey នាង​បាន​បន្តការងារ​នេះ​៦ ខែ​ទៀត​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ SNJ Today៕

mccollum23n-2-web-1456222398402