FIFA នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​យប់​ស្អែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2016 ក+ ក-

ស្វី​ស​៖​សមាគម​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ដើម្បី​មក​ជំនួស​តំណែង​ប្រធាន​ចាស់​លោក Sepp Blatter ដែល​បានប្រកាស​ចុះ​ចេញពី​តំណែង​កាលពី​ដើមខែ មិថុនា ឆ្នាំ​២០១៥​ដោយសារ​វិបត្តិ ពុករលួយ​ផ្ទុះ​ឡើយ​ខ្លាំងក្លា​។​
​តាម​ប្រភព​សារព័ត៌មាន BBC បាន​ផ្សាយ​ថា មាន​បេក្ខជន​៥​រូប​ដែល​សុទ្ធសឹងតែ​កាន់តំណែង​ធំ​ក្នុង​សមាគម​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​រាត្រី​ស្អែក​នេះ នៅ​ទី​ស្នាក់​កណ្តាល​ស្ថិតក្នុង​ទីក្រុង Zurich ប្រទេស​ស្វី​ស​។​
​ប្រភព​បន្តថា នេះ​ជាការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ទី​៩ ក្នុង​អាណត្តិ​ទី​២៨ ដើម្បី​បន្ត​ដឹកនាំ​ស្ថាប័ន​ដែល មិន​គិតពី​ប្រាក់កំរៃ ដែល​ធ្វើការ​សំខាន់​ទៅលើ​កីឡាបាល់ទាត់​ទាំង​ផ្នែក​យុវជន បាល់ទាត់​នារី និង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ជាដើម​ដែលមាន​រយៈពេល​៤​ម្តង​ដូចគ្នា​។​
​គួរ​បញ្ជាក់ថា ប្រធានស្តីទី FIFA លោក Sepp Blatter រួមជាមួយ​ប្រធាន UEFA លោក Michel Platini ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈរ ឈ្មោះ​ឡើយ ដោយសារ​ត្រូវ​ក្រុមប្រឹក្សាវិន័យ​ព្យួរ​មុខតំណែង​រហូតដល់​ទៅ​៦​ឆ្នាំ​ដូចគ្នា ខណៈដែល​អគ្គលេខាធិកា​រ FIFA លោក Jerome Valcke ព្យួរ​មុខតំណែង​រហូតដល់​១២​ឆ្នាំ​ឯណោះ ខណៈដែល​សមាជិក​ទាំង​២០៩​ប្រទេស​របស់ FIFA និង​មន្ត្រី​កំពូលៗ សុទ្ធ​តែមាន​សិទ្ធិ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ទាំងអស់​៕

12779237_233759433623233_6196229256286342820_o

 

12079122_233760046956505_6244128741603884836_n