​សាន់ វិសាល ត្រូវ​នារី​ម្នាក់​បកអាក្រាត​រឿង​ជំពាក់​លុយ និង​ទម្លាយ​រឿង​មានកូន​ជាមួយ​តួឯក​ស្រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2016 ក+ ក-

​ដោ​យះ រតនា​

​ភ្នំពេញ​៖ អ្នកដឹកនាំ​សម្តែង​ភាពយន្ត និង​ពិធីករ​ប្រុស​ទូរទស្សន៍​ហង្ស​មាស​លោក សាន់ វិសាល ថ្មីៗ​នេះ​ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​រឿង​ជំពាក់​ប្រាក់​មិន​សង និង​ទម្លាយ​អាថ​កំបាំង​ស្នេហ៍​លួចលាក់​រហូត​មានកូន​ម្នាក់​ជាមួយ តួឯក​ស្រី​ក្នុង​រឿង “​រនាថ​ស្នេហ៍​” នាង ម៉ម ស្រី​ពៅ​។ ការ​បកអាក្រាត​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​លោក​បានបញ្ចប់​ទំនាក់ទំនង​ស្នេហា រយៈពេល​៩​ឆ្នាំ​ជាមួយ​នាង​ឈ្មោះ​ដាវី​នោះ​ផងដែរ ។​

​ដំណឹង​ស្នេហា​ត្រីកោណ​ផ្ទុះ​ផ្អើល​អស់អ្នក​សិល្បៈ បាន​កើតមានឡើង​ក្រោយពី​Acount Facebook របស់​នាង​រី​ម្នាក់​ដែលមាន​ឈ្មោះថា Da Vy បាន​សរសេរ​បកអាក្រាត​បង្ហោះ​ទម្លាយ​ជា​សាធារណៈ​ពី​ដំណើរ​ដើមទង​នៃ​ទំនាក់ទំនង​ស្នេហា​រវាង​នាង និង​លោក សាន់ វិសាល ដែលមាន​រយៈពេល​៩​ឆ្នាំ រហូត​ធ្វើ​ឲ្យ​នាង​ទុកចិត្ត​ព្រម​លះបង់​លុយកាក់​ផ្ទាល់ខ្លួន​ជាច្រើន ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​តារា​ប្រុស​លោក សាន់ វិសាល ។​ប៉ុន្តែ​ទីបំផុត​ត្រូវ​ចាញ់បោក​តារា​ប្រុស​រូបនេះ​ដោយ​ការ​ដោះដៃ​ទៅ​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​តួឯក​ស្រី​ក្នុង​រឿង “​រនាថ​ស្នេហ៍​” រហូត​មានកូន​ម្នាក់ ហើយ​ថែមទាំង​គំរាម​ប្តឹង​នាង ព្រោះតែ​ខឹង​នាង​ទារលុយ​ដែល​លោក វិសាល ជំពាក់​នាពេល​កន្លង ។​នៅលើ Acount Facebook ដដែល បានសរសេរថា “​អ្នកឯង​កុំមក​ខ​ល​គំរាម​ខ្ញុំ​ក្នុង​ផ្លូវច្បាប់ ខ្ញុំ​អត់​មាន​ខ្លាច​អ្នកឯង​ទេ ។ បោក​គេ​ហើយ ចង់​ប្តឹង​គេ​ទៀត វាខ​ល​គំរាម​ខ្ញុំ​មិត្តៗ​ជួយ​ចែកចាយ​ផង ។ វា​បោក​ខ្ញុំ​មិនទាន់​ឆ្អែត​ម្សិល​ម្ងៃ​វា​ណាត់​មេ​តុងទីន និង​ខ្ញុំ​ជួប​វា​ស្រាប់តែ​ចង់​ឲ្យ​ខ្ញុំ​ដោះបំណុល​តុងទីន​វា​ទៀត ហួសចិត្ត ខ្ញុំ​ឈប់​គិត​ហើយ តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​អត់ទ្រាំ​មិនបាន​សោះ គាត់​ជាតា​រា​កំពូល​បោក​” ។​

​ការទម្លាយ​រឿងរ៉ាវ​ស្នេហា​នេះ​ក្រោយពី​ម្ចាស់ Acount Facebook​ខាងលើ​បាន​ខកចិត្ត​ចំពោះ​ទង្វើ​របស់លោក សាន់ វិសាល ដែល​ក្បត់ចិត្ត​នាង​ទៅ​មាន​ស្រី​ថ្មី​ជាតា​រា​សម្តែង​ខណៈដែល​ក​ន្ល​ង​ទៅ​នាង​ធ្លាប់បាន​ជួយ​ជ្រោ​ជ្រែង​ទាំង​ការបើក​ដំណើរការ​ហាង​លក់​សំលៀកបំពាក់ និង​ជួយ​បង់ថ្លៃ​ការសិក្សា​ផ្នែក​ច្បាប់​នៅ​សកល​វិទ្យាល័យ​ជាដើម​។

​ពិធីករ​លោក សាន់ វិសាល បាន​ឆ្លើយឆ្លង​ជាមួយ​អ្នកសារព័ត៌មាន​ថា​លោក​មិនមាន​ទំនាក់ទំនង​ស៊ីជម្រៅ​រហូត​រួមរស់​ជាមួយ​នារី​ខាងលើ​នោះទេ​។ លោក​ថា នារី​ម្នាក់នេះ​គ្រាន់តែ​ស្គាល់​រាប់អាន​ប៉ុណ្ណោះ ហើយ​មកពី​នាង​ក្ដៅក្រហាយ​ក្រោយពេល​លោក និង​តួឯក​ស្រី​ក្នុង​រឿង «​រនាត​ស្នេហ៍​» បាន​ក្លាយជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ទើប​ចេះតែ​ដើរ​និយាយ​ផ្ដេសផ្ដាស និង​ខ​ល​មក​គំរាម​ទារលុយ​ពី​លោក​ស្ទើរ​រាល់ថ្ងៃ ហើយ​លោក​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នាង​ពីបទ​បរិហា​កេ​រិ៍្ត​ផងដែរ​។

​ទោះជា​យ៉ាងណាក្តី​នារី​ដែល​សុខចិត្ត​លាតត្រដាង​កាត់​កេរ​កាត់​ខ្មាស់​បង្ហាញ​រូបថត​មួយចំនួន​ដើម្បី​បញ្ជាក់​ពី​ទំនាក់ទំនង​នាង​និង​លោក សាន់ វិសាល​។ នាង​ក៏​ព្រមាន​ប្តឹង​បក​ទៅកាន់​លោក សាន់ វិសាល វិញ​ដែរ​៕

4asd3as 5as