បវ​កញ្ញា​មកពី​អាមេរិក និង​សមាគម​សិល្បករ​ខ្មែរ​គ្រោង​ប្រគុំ​តន្ត្រី​សប្បុរស ធម៌ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2016 ក+ ក-

​ដោយ​៖ រតនា​

​ភ្នំពេញ​៖​បវ​កញ្ញា​មកពី​សហរដ្ឋអាមេរិក​ចំនួន​៤​នាក់​នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ទស្សនា​ប្រទេស​កម្ពុជា ចូលគាល់​ព្រះមហាក្សត្រ និង​មានបំណង​សហការ​ជាមួយនឹង​សមាគម​សិ​ល​ក្បករ​ខ្មែរ​ដើម្បី​រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​មួយ​រក​មូលនិធិ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មួយចំណែក​ទៀត​សម្រាប់​តម្កល់​ជួយ​ដល់​សិល្បករ​ក្រីក្រ​។​

​ការបញ្ជាក់​ក្នុង​គ្រា​ដែល​សមាគម​សិល្បករ​ខ្មែរ​រៀបចំ​ការប្រជុំ​មួយ កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែកុម្ភៈ​នេះ នៅឯ​មណ្ឌល​កម្សាន្ត XO​ក្រោម​វត្តមាន​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម និង​សិល្បករ​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​ចូលរួម​។

​ថ្លែង​ក្នុងឱកាស​នេះ​លោក អៀង ស៊ី​ធុល ប្រធានកិត្តិយស​សមាគម​សិល្បករ​ខ្មែរ​បាន​ថ្លែងថា គណៈកម្មការ​មហោស្រព និង​ជ្រើសរើស​បវរកញ្ញា​សហរ​ដ្ឋ​អាមេរិក គ្រោង​នាំ​ជយលាភី​បវរកញ្ញា​ចំនួន​៤​នាក់ ជា​ជនជាតិ​អាមេរិក ខ្មែរ អូស្ត្រាលី និង ហ្វីលីពីន ដើម្បី​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​អំឡុង​ដើមខែ ឧសភា​ខាងមុខ​។​លោក​បាន​បន្ថែមថា ក្នុង​ដំណើរ​ទស្សនកិច្ច ក្រុម​បវរកញ្ញា​រួមជាមួយ​ក្រុមការងារ មានបំណង​៣​ធំៗ ក្នុងនោះ ទី​១​ចូល​គាស់​ព្រះមហាក្សត្រ​, ទី​២ ទស្សនា​ប្រាសាទអង្គរវត្ត​, និង​ទី​៣ ចង់​ឲ្យ​សមាគម​សិល្បករ​ខ្មែរ​បង្កើត​កម្មវិធី​ប្រគំ​តន្ត្រី​១ ដើម្បី​ជួយ​រក​មូលនិធិ​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​។ ទោះជា​យ៉ាងណា​ភាគី​គ​ណះ​កម្ម​ការ​នៅ​សហរដ្ឋអាមេរិក​នោះបាន​តម្រូវ​ឲ្យ​ខាង​ភាគី​ខ្មែរ​ទទួលខុសត្រូវ​សម្រាប់​កន្លែង​ស្នាក់នៅ អាហារ និង ការធ្វើដំណើរ​ក្នុងស្រុក​។ ចំណែក សំបុត្រ​យន្តហោះ​ទៅមក ភាគី​អាមេរិក​ជា​អ្នករ៉ាប់រង​។​ទោះបីជា​យ៉ាងណា សិល្បករ​ជើងចាស់​ខាងលើ​នៅ​មិនទាន់​ឆ្លើយតប​យ៉ាងណាទេ ដោយ​លោក​កំពុង​ត្រូវការ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ជួយ​លើ​កិច្ចការ​ទាំងនេះ​។​

​លោក អៀង ស៊ី​ធុល រំពឹងថា ប្រសិនបើ​ការប្រគំ​តន្ត្រី​សប្បុរសធម៌​ខាងលើ​កើតឡើង​ដូច​ការគ្រោងទុក ហើយ​មាន​ក្រុមហ៊ុន​ច្រើន​ចូលរួម​ឧបត្ថម្ភ​មែន​នេះ ច្បាស់​ជា​ទទួលបាន​ថវិកា​ច្រើន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏ដូចជា​តម្កល់ទុក​មួ​យ​ចំណែក ជួយ​ដល់​សិល្បករ​បាត់បង់​សមត្ថភាព និង​មាន​បញ្ហា​ផ្នែក​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ទោះជា​យ៉ាងណាក្តី​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បញ្ជាក់ថា សមាគម​នៅ​មិនទាន់​កំណត់​ថ្ងៃ សមាសភាព​ចូលរួម និង​ទីតាំង​ប្រារព្វ​ពិតប្រាកដ​របស់​សិល្បក​រ​ខ្មែរ​ល្បីៗ​រូប​ណា​នឹងចូលរួម​នៅឡើយ​ទេ​ខណៈដែល​ពេលនេះ​សមាគម​កំពុង​ទំនាក់ទំនង​ទៅកាន់​ក្រុមការងារ​ផលិតកម្ម​វិធី​ដែលមាន​ជំនាញ​និង​បទពិសោធន៍​ខ្ពស់​ដើម្បី​ប្រាកដថា ការរៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រី​ខាងលើនេះ​ប្លែក​មិន​ធ្លាប់មាន​នឹងមាន​ចំណុច​ពិសេស​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​ពី​មហាជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។

​លោក​បន្តថា ការពិភាក្សា និង​រៀបចំ​សំណុំ​ឯកសារ​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​រៀបចំ​ជា​បណ្តើរ​ដែល​លោក​រំពឹងថា​ការប្រគុំ​តន្ត្រី​នេះ​នឹង​លេចចេញ​ជា​រូបរាង​តា​មក​ការគ្រោងទុក​នោះ​ហើយ​ប្រសិនបើ​ដូច​តាម​ការគ្រោងទុក​មែ​នស​មា​គម​អាចមាន​លទ្ធភាព​ស្វែងរក​ថវិកា​តម្កល់​ទុក្ខ​នៅ​សមាគម​ដើម្បី​ជួយ​សម្រួល​ដល់​សិល្ប​ករចាស់ៗ​ដែល​បាត់បង់​លទ្ធភាព ចាស់ជរា ឬ​មាន​ជំងឺ​ជាដើម​៕

1ass12as4as1as