Man Utd និង Chelsea ប្រជែង​ទិញ Mauro Icardi
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2016 ក+ ក-

បាល់ទាត់​៖​ខ្សែប្រយុទ្ធ​របស់​ក្លិប Inter Milan កីឡាករ Mauro Icardi ត្រូវបាន​ប​បិសាច​ក្រហម Manchester United និង​ក្លិប​តោ​ខៀវ Chelsea ប្រជែង​គ្នា​ទិញយក​ក្នុងតម្លៃ​៤០​លាន​ផោន​។ នេះ​យោងតាម​គេហទំព័រ Corriere dello Sport របស់​ប្រទេស​អ៊ីតាលី​។
​ ​ខ្សែប្រយុទ្ធ សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​និយាយ​កោត​កោតសរសើរ សម្រាប់​ក្លិប​យក្ស Inter Milan មួយ​នេះ​បានទេ​ប៉ុន្តែ​មាន​ពាក្យ​ច​ចាម​អា​រ៉ា​បានលើកឡើង​អនាគត​របស់គាត់​នៅ ទឹកដី San Siro អាច​នឹង​ចាកចេញ​ប្រសិនបើ​ក្រុម Inter មិនបាន​ទៅលេង Champions League នៅ​រដូវ​កាល​ក្រោយ​នោះ​។
​ ​បើតាម​កាសែត​អ៊ីតាលី​បាន​ចុះផ្សាយ​ថា លោក Jose Mourinho ដែល​បាន​រំពឹងថា នឹង​មកកាន់​ទឹកដី Old Trafford ការចាប់ផ្តើម​រដូវ​កាល​ថ្មី​នេះ ត្រូវបាន​គេ​ជឿថា គ្រួ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​គ្រោង​ចុះហត្ថលេខា ជាមួយ​ខ្សែប្រយុទ្ធ Icardi ក្រោម​ការដឹកនាំ​ដំបូង​របស់លោក​។
​ ​គួរ​បញ្ជាក់ថា ប្រធាន​ក្លិប Inter Milan គ្មាន​គំរោង​ក្នុង​ការលក់​ខ្សែប្រយុទ្ធ Icardi នោះទេ ប៉ុន្តែ​បើ​អាច​លើសពី​៤០​លាន​ផោន​នោះ​លោក​អាច​នឹង​ពិចារណា​៕

art18.1