កញ្ញា អ៊ឹម ដា​លី​ស លាក់​រឿង​កាដូ​រថយន្ត​ថ្មី​ថ្ងៃ​ខួបកំណើត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2016 ក+ ក-

 

​ដោ​យ ៖ រតនៈ​

ភ្នំពេញ​៖ តារា​សម្តែង​ស្រី​កញ្ញា អ៊ឹម ដា​លី​ស ​បានរៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ​២៣​ឆ្នាំ​ក្រោម​វត្តមាន​អ្នកសិល្បៈ​ជាង​១០០​នាក់​បាន​ចូលរួម​។ ​គេ​ចាប់​អា​រាម្មណ៍​ខ្លាំង​គឺ​តារា​ស្រី​រូបនេះ​បានបង្ហាញ​ពី​ភាព​ហ៊ឺហា​ជាមួយនឹង​រថយន្ត​ម៉ាក Prius ពណ៌​ក្រហម​ថ្មីស្រឡាង​មួយ គ្រឿង​។ មានការ​លើកឡើងថារ​យន្ត​ថ្មី​ដែល​នាង​កំពុង​ជិះ​គឺជា​កាដូ​គូស្នេហ៍​ដែល​ទើបនឹង​ទិញ​ឲ្យ​មុនពេល​ខួបកំណើត​មកដល់ ប៉ុន្តែ​គេ​នៅ​មិនទាន់​ស្គាល់​អំពី​អត្ត​សញ្ញា​បុរស​នោះ​នៅឡើយ​ទេ​។

តារា​ស្រី​រូបនេះ​បញ្ជា​ក់ថា នេះ​គឺជា​លើក​ទី​១​ដែល​នាង​រៀបចំ​ពិធី​ខួបកំណើត​ដែល​កន្លងមក​គឺ​មានតែ​កម្មវិធី​តិចតួច​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ ទាក់ទិន​នឹង​កាដូ​រថយន្ត​ថ្មី​តារា​ស្រី​រូបនេះ​បញ្ជាក់ថា មិនមាន​បុរស​ណា​ម្នាក់​ទិញ​ឲ្យ​នោះទេ​គឺជា​អ្វីដែល​នាង​ខិតខំ​សន្សំ​ជា​យូ​មកហើយ​។ នាង​បញ្ជាក់​ទាំងអស់​សំណើច​ថា រថយន្ត​មិនមែន​តម្លៃ​សាប់​សិប​ម៉ឺន​ដុល្លារ​នោះទេ​គឺ​ត្រឹម​ជាមួយ​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ នាង​ថា ការរៀបចំ​ពិធី​ខួបកំណើត​នេះ​ក៏​គ្មាន​បុរស​ណា​ម្នាក់​រៀបចំ​ឲ្យ​ដែរ​គឺ​គ្រាន់តែ​ជា​កម្មវិធី​ជួបជុំ​អ្នកសិល្បៈ ពិសេស​គ្រាន់តែ​ចង់​សប្បាយ​កម្សាន្ត​ជាមួយ​អ្នក​រួម​អាជីប​គ្រា​ដែល​ការងារ​សិល្បៈ​នាង​កាន់តែ​រីកចម្រើន​។ នាង​បញ្ជាក់ថា​មានតែ​តារា​សម្តែង ពិធីករ ក្រុម​ផលិតករ និង​សាច់ញាតិ​ជិតដិត​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អញ្ជើញ ហើយក៏​គ្មាន​បុរស​ជា​គូស្នេហ៍​ណាមួយ​ចូលរួម​ដែរ​។ តារា​ស្រី​សម្តី​ផ្អែម​រូបនេះ​បញ្ជាក់ដែរថា បច្ចុប្បន្ន​នាង​នៅ​មិនទាន់មាន​គូ​កំណាន់ចិត្ត​នៅឡើយ​ទេ ហើយ​នាង​ក៏​នៅ​មិនទាន់​គិតគូ​នៅឡើយ​ដែរ​ព្រោះតែ​ចង់យក​ពេលវេលា​ឲ្យ​បាន​ច្រើន​គិត​លើ​រឿងរ៉ាវ​សិល្បៈ​វិញ​ព្រោះ​នាង​ចង់​ជោគជ័យ​រឿងរ៉ាវ​សិល្បៈ​ច្រើនជាង​រឿង​ស្នេហា​។

​ ​ទោះជា​យ៉ាងណា​ប្រភព​កៀក​កិត​ជិត​នាង​លើកឡើងថា រថយន្ត​ថ្មី​ពណ៌​ក្រហម​ដែល​នាង​ទើប​ជិះ​ប​ង្អូ​ត​អ្នក​រួម​អាជីព​គឺ​បានមកពី​ការជួយជ្រោមជ្រែង​ពី​គូស្នេហ៍​ជាក់​ជាមិនខាន​ហើយ​ការបដិសេធ​នេះ​អាចជា​ការបិទបាំង​ខណៈ​ស្នេហា​នាង​មិនទាន់​បើកចំហ​៕

1ak51ak11ak31ak41ak21ak6