គង់ ចាន់​ស្រីមុំ និង គឹម សីហា ត្រៀម​ប្រា​ក់ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​រៀបការ​ថ្ងៃទី​១៤​មីនា​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

 

1acc6​ដោយ​៖​រតនៈ

​ភ្នំពេញ​៖ ថ្ងៃទី​១៤​មីនា​នេះ​តារា​សម្តែង​ស្រី​សាច់​ខ្ចី​គួរ​ឲ្យ​ខ្នាញ់​កញ្ញា គង់ ចាន់​ស្រីមុំ បាន​ដឹក​ដៃគូ​ស្នេហ៍​លោក គឺ​ម សីហា ចូល​រោងការ​ជា​ផ្លូវការ​ហើយ​។ តារា​ស្រី និង​តារា​ប្រុស​ដែល​ល្បី​ខាងមុខ​ជំនួញ​ជាច្រើន​មុខ​ទាំងពីរ​នាក់​គ្រោង​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ដើម្បី​រៀបចំ​ពិធីមង្គលការ​នេះ​។
​ ​
​ចំណង​ស្នេហ៍ ៩​ឆ្នាំ​របស់ គឹម សីហា និង គង់ ចាន់​ស្រីមុំ បាន​ឈានដល់​ដំណាក់កាល​ក្រាប​ផ្ទឹម​ដល់​កន្ទេល​តាម​ទំនៀមទម្លាប់​ខ្មែរ​។​ក្រោយពី​ប្រកាស​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំងពីរ​ជិត​មួយ​ទសវត្សរ៍​មក គឹម សីហា និង​គង់ ច័ន្ទ​ស្រីមុំ បានរួម​គ្នា​បោះទុន​បើកមុខ​ជំនួញ​ជាច្រើន​ដូចជា​បើក​ដំណើរការ​ហាង​លក់​សំលៀកបំពាក់ នាំចូល​ទឹកអប់​ម៉ាក​ផ្ទាល់ខ្លួន បើក​ដំណើរការ​ភោជនីយដ្ឋាន​ជាដើម​។ ចំណង​ស្នេហ៍​របស់​ពួកគេ​មិន​ងាយ​ប្រឈម​នឹង​ភាព​រង្គោះរង្គើ​ទេ​ខណៈដែល​កន្លងទៅ​មាន​បុរស​ជាច្រើន​ព្យាយាម​ទាក់ទង​សុំ​ស្នេហ៍​ពី គង់ ចាន់​ស្រីមុំ ដោយ​ហ៊ាន​ចំណាយធនធាន​ដ៏​ក្រាស់ក្រែល​ប៉ុន្តែ​មិនបាន​សម្រេច​។​

​តារា​សម្តែង​គង់ ចាន់​ស្រីមុំ បញ្ជាក់ថា នាង​បាន​ចំណាយពេល​តែមួយ​ខែ​ប៉ុណ្ណោះ​ដើម្បី​រៀបចំ​មង្គលការ​នេះ ព្រោះ​ពីដំបូង​នាង​មិនទាន់បាន​គិតគូរ​ពី​ការ​រៀបការ​ហ្នឹង​ទេ​ប៉ុន្តែ​ចាស់ទុំ​ទាំងសងខាង​បាន​ទៅ​គន់គូរ​រក​វេលា ហើយក៏​មានតែ​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦ នេះ​មួយថ្ងៃ​គត់​ដែល​ល្អ​ទើប​មិនត្រូវ​រង់ចាំ​ទៀត​។

​តារា​ស្រី​វ័យ ២៦ ឆ្នាំ​រូបនេះ បានបញ្ជាក់​បន្ថែមថា នាង​និង​អនាគត​ស្វាមី​គ្រោង​ចំណាយ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​ពិធីមង្គលការ​នាង​បើទោះបីជា​ពិធីមង្គលការ​នេះ​មានតែ​រយៈពេល​មួយថ្ងៃ​ក្តី​។ នាង​បន្តថា ពិធី​ក្រុង​ពាលី និង​សូត្រមន្ត​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ១៤ នោះ​តែម្ដង​ដោយ​គ្មាន​ពិធី​ហែរ​ជំ​នួន ប៉ុន្តែ​បានរៀបចំ​រួច​ទុកជា​ស្រេច​។ ដោយឡែក​ពិធី​បំពាក់​ចិញ្ចៀន និង​ពិធី​ផ្សេងៗ​ដទៃទៀត ធ្វើឡើង​ជាធម្មតា​។ នាង​ថា​ការចំណាយ​ខ្ពស់​ទៅលើ​សម្ភារៈ​តុបតែង ពិសេស​គឺ​ពិធី​ទទួលភ្ញៀវ និង​អាហារ​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ហើយ​បានរៀបចំ​កាដូ​យ៉ាង​ពិសេស​ដោយ​ផ្ទាល់ដៃ​សម្រាប់​ទុក​ជូន​ភ្ញៀវ​ថែម​ទៀតផង​។ នាង​បន្តទៀតថា ការចំណាយ​ទៅលើ​កា​រៀបចំ​ពិធីការ សម្អាងការ ជាង​ថតរូប​ជំនាញ ថ្លៃ​អាហារ និង​កាដូ​សម្រាប់​ភ្ញៀវ​រាប់រយ​នាក់​នោះ​គឺជា​ការរៀបចំ​ពិសេស​ដោយ​នាង​និង​អនាគត​ស្វាមី​ផ្ទាល់​ហើយ​ការចំណាយ​ទាំងនេះ​មិន​បូក​បញ្ចូល​តម្លៃ​ចិញ្ចៀនពេជ្រ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ដែល គឹម សីហា ទិញ​ជូន​កាលពី​ថ្មីៗ​នោះឡើយ​៕

1acc11acc31acc2