វាយប្រហារ​តាម​អាកាស​នៅ​យេ​មែន​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​១៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

យេ​មែន​៖​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប់​ប៊ី​សា​អូ​ឌី​បាន​បើក​ការវាយប្រហារ​តាម​អាកាស នៅ​ភាគខាងត្បូង​ប្រទេស​យេ​មែន​បណ្តាល​ឲ្យ​ស្លាប់​ក្រុម​សកម្មប្រយុទ្ធ១៧​នាក់ ជន​ស៊ីវិល ទាហាន និង​កងកម្លាំង​សន្តិសុខ​ជាច្រើន​នាក់​រងរបួស​ផងដែរ​។​
​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប់​ប៊ី​សា​អូឌីត បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​ឧទ្ទាម Houthis កាលពី​ឆ្នាំមុន ក្រោយ​មានការ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​យេ​មែន និង​បន្ទាប់ពី​ក្រុម​ឧទ្ទាម បាន​វាយលុក​ចូលក្នុង​ទីក្រុង​ធំ​របស់​ប្រទេស​យេ​មែន ដោយសារ​មិន​ពេញចិត្ត​របប​គ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​៕

20160313