ល្ងាច​នេះ ! ជម្រើសជាតិ​កម្ពុជា ប៉ះ​ក្រុម MCL ចម្រុះ​ជាតិ​សាសន៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

បាល់ទាត់​៖​នា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​នេះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកួត មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុមកីឡា​ករទាំង​ខ្មែរ និង​បរទេស​ដែល​ជ្រើសរើស​ចេញពី​ក្លឹប​នានា​ក្នុង​លី​គ​បាល់ទាត់​កំពូល​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
​គួរ​បញ្ជាក់ថា ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះ​ដើម្បី​ត្រៀមខ្លួន​ចេញទៅ​ប្រកួត​បង្គ្រប់កិច្ច​នៃ​យុទ្ធនាការ​ជម្រុះ 2018 FIFA World Cup Russia ជាមួយ ប្រទេស​ស៊ី​រី នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ប្រទេស អូ​ម៉​ង់ ជា​ទឹកដី​កណ្ដាល​៕

264