ឃាត់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​១៥​នាក់ ពេល​ចុះបង្ក្រាប​នៅ​ខារ៉ាអូខេ Pacific Night Taste
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

ខេត្តបាត់ដំបង​៖​មនុស្ស​ប្រុស​ស្រី​ចំនួន​១៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។

ការឃាត់ខ្លួន​នេះ​ធ្វើឡើង​គ្រា​ដែល​កម្លាំង​នគរបាល​ចុះបង្ក្រាប​គ្រឿងញៀន​នៅ​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ នៅ​បន្ទប់​៨៨៨៨ និង​៩៩៩៩ ក្នុង​ហាង​ខារ៉ាអូខេ Pacific Night Taste ស្ថិតនៅ​សង្កាត់​ស្វាយប៉ាក ក្រុង​បាត់ដំបង​។​

​មន្ត្រីនគរបាល​ខេត្តបាត់ដំបង​ថ្លែងថា ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នេះ​គឺ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត និង​មានការ​ឯកភាព​ពី​តំណាង អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក នួន សាន​។

ប្រភព​បន្តថា ក្នុងករណី​កម្លាំង​នគរបាល​បាន​ចាប់ខ្លួន មនុស្ស​ចំនួន​១៥​នាក់ ក្នុងនោះ​ស្រី​៤​នាក់ ហើយ​ក្រោយ​ពិនិត្យ ទឹកនោម​រួចមក មាន​សារធាតុ​ញៀន ចំនួន​១៣​នាក់​។ ក្រៅពី​ការចាប់ខ្លួន ជនសង្ស័យ​ទាំងនេះ កម្លាំង​នគរបាល​ក៏បាន​ដកហូត ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន មួយចំនួន​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនេះ ស្ថិតក្រោម​ការ​សាក​សួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ចាត់ការ​តាមច្បាប់ ៕

12829344_242335086099001_1463048942649252762_o701909_242334996099010_4516106304497083643_o12496505_242334969432346_6286236322841034024_o1781726_242334999432343_426945127497218527_o