Man Utd ត្រៀម​ទិញ​ខ្សែប្រយុទ្ធ​វ័យក្មេង​ពី​ក្លិប Rennes
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2016 ក+ ក-

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​ពិចារណា​ក្នុងការ​នាំយក​កីឡាករ​ខ្សែប្រយុទ្ធ Ousmane Dembele ពី​ក្លិប Rennes ក្នុងតម្លៃ​ពលកម្ម​២៧​លាន​ផោន​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​១៨​ឆ្នាំ​រូបនេះ​កំពុងមាន​ទំនាក់ទំនង​ជាមួយ​ក្លិប​ជាច្រើន​នៅក្នុង​តំបន់​អឺរ៉ុប​ដូចជា​ក្លិប Arsenal, Southampton, West Ham United និង​ក្លិប Stoke City ជាដើម​។​
​យោងតាម​គេហទំព័រ Daily Mail បាន​ចុះផ្សាយ​ថា ក្លិប​អ្នកមាន Barcelona កំពុងតែ​ប្រកួតប្រជែង​ជាមួយ​ក្លិប​បិសាច​ក្រហម Man Utd ក្នុងការ​ចុះហត្ថលេខា​ជាមួយ​កីឡាករ​វ័យក្មេង​រូបនេះ​ផងដែរ ខណៈដែល​បិសាច​ក្រហម​ហ៊ាន​ផ្តល់​តម្លៃ​ខ្លួន​២៧​លាន​ផោន​ឲ្យ​កីឡាករ​រូបនេះ​មកកាន់​ទឹកដី Old Trafford នោះ​។​
​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ​បានមក​កាន់​ក្លិប Rennes កាលពី​ឆ្នាំ​២០១៥ និង​បាន​បង្ហាញខ្លួន​ឲ្យ​បាន​ចំនួន​១៨​ប្រកួត​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៩​គ្រាប់​៕

160218_dembele_rennes