ចាប់អ្នក​រាយការណ៍​ភូត​ពី​ការជួញដូរ​គ្រឿងញៀនដើម្បីសុំលុយពីសមត្ថកិច្ច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2016 ក+ ក-

​ខេត្តកណ្តាល​៖​ជន​ឆបោក​ម្នា​ក់បាន​ទូរស័ព្ទ រាយការណ៍​ប្រាប់​អភិបាលខេត្ត​កណ្តាល លោក ម៉ៅ ភិ​រុណ ថា មានមុខ​សញ្ញា ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ចេញ​មកពី​ខេត្តក្រចេះ ឆ្ពោះ​មក​រាជធានី​ភ្នំពេញដោយ​សុំ​លោក​អភិបាលខេត្ត​សុំ​កុំ​ឲ្យ​ទាក់ទង​នគរបាល​ពីព្រោះ​មិន​ទុកចិត្ត​។​
​អភិបាលខេត្ត​កណ្តាល ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ក៏​បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជាបន្ទាន់​ថា តើ​មាន​ករណីនេះ​កើតឡើង​មែន ឫ​មួយ​យ៉ាងណា​? បន្ទាប់ពី​មេ​អាវុធ​ហេ​ត្ថ​ខេត្ត ទាក់ទង​ជនសង្ស័យ​ខាងលើ ស្រាប់តែ​ជននេះ ចេះតែ​សុំ​លុយ​មុន​ដើម្បី​ទិញ​កាត​ទូរស័ព្ទ និង​បញ្ហា​ផ្សេងៗ​។ ដោយសារតែ​ឃើញ សកម្មភាព និង​ទង្វើ​របស់​ជនសង្ស័យ​រូបនេះ​ដូច​មិន​ស្រួល មេ​អាវុធហត្ថ​ខេត្តកណ្តាល ក៏មាន​ការសង្ស័យ ហើយ​ឲ្យ​ជំនាញ​ទាក់ទង​ទៅ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ឆែក​លេខ​ទូរស័ព្ទ ក៏​ដឹងថា ជនសង្ស័យ​នៅ​ភ្នំពេញ​។​
​ក្រោយ​ដឹង​ពី​រឿង​ទាំងនេះ ក៏​សន្និដ្ឋានថា នេះ​ជា​ករណី​ឆ​បោក​តាម​ទូរស័ព្ទ ពេលនោះ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​មេបញ្ជាការរង ទូច អ៊ី​ណាន តាម​ការឯកភាព​ពី លោក​ព្រះរាជ អាជ្ញា​ខេត្ត លឹម សុគ​ន្ថា និង​ព្រះរាជអាជ្ញា​រាជធានី​ភ្នំពេញ ដោយមាន​កិច្ចសហការ ជាមួយ​កម្លាំង​អាវុធហត្ថ ខណ្ឌទួលគោក និង​អាវុធហត្ថ​លើ​ផ្ទៃ ធ្វើការ​តាមដាន​រហូត ចាប់បាន​ជនសង្ស័យ​តែម្តង ស្ថិតនៅ​កន្លែង​ផ្ទេរប្រាក់ Wing តាម​បណ្តោយ​ផ្លូវ​២៩៩ ម្តុំ​ផ្សារ​ទួលគោក ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ក្រោយពី​ជនសង្ស័យ បាន​ទៅ​បើក​យកលុយ​ជាង​១០០​ដុល្លារ ដែល​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ផ្ញើជូន​។​
​មន្ត្រី​អាវុធហត្ថ​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ អៀក ភ័​ណ្ឌ អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ម្តុំ​ពេទ្យ​ព្រះ​កេតុមាលា ហៅ​ពេទ្យ​១៧៩ និង​ជាម​នុស្ស​ប្រើប្រាស់ គ្រឿងញៀន​ទៀតផង​។ ក្រោយ​ចាប់ខ្លួន​កម្លាំង​អាវុធហត្ថ បាន​ដកហូត​វត្ថុតាង​រួមមាន ទូរស័ព្ទដៃ​២​គ្រឿង និង​បង្កាន់ដៃ​ដក​ប្រាក់​១​សន្លឹក ព្រមទាំង​លុយ ជាង​១០០​ដុល្លារ ដែល​កម្លាំង អាវុធហត្ថ​បាន​ផ្ញើជូន​។​
​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍ សំ តុលា បាន​បញ្ជាក់ថា សម្រាប់​ប្រតិបត្តិការ តាម​ចាប់​ជនសង្ស័យ​រូបនេះ បានធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំ ណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ និង​អភិបាល​ខេត្តកណ្តាល​៕

60043_477692569099769_4012519020838894897_n1526695_477692595766433_3132635136241151221_n971428_477692695766423_1711603356895418258_n