ដោយ៖សហការី
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងក្រុងប៉ៃលិន បានសម្តែងនូវការ សោកស្តាយយ៉ាងខ្លាំងចំពោះព្រៃឈើជាធនធានធម្មជាតិដ៏សំខាន់បំផុត សម្រាប់ទាក់ទាញទឹកភ្លៀង និងផ្តល់លំនឹងអាកាសធាតុ ជួយបម្រើផលប្រយោជន៍ ដល់ជីវិតមនុស្ស សត្វគ្រប់ប្រភេទ ត្រូវបានអ្នកភូមិ និងមន្ត្រីកិច្ចសន្យា ខិលខូចមួយចំនួន បាននាំគ្នាកាប់បំផ្លាញ ដើម្បីរានយកដីដាំពោត និងដំឡូងមី យ៉ាងអនាធិបតេយ្យ ដោយមិនគិតខ្វល់ខ្វាយអំពីផលប៉ះពា ល់ ចំពោះបញ្ហាគ្រោះរាំងស្ងួតហួតហែងនោះឡើយ ជាពិសេសនៅត្រង់ចំណុចភូមិអូរប្រើ ស អូរខ្ទីង ភូមិក្រចាប់ និងចំណុចអូរធ្លាក់ស ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ត្រូវបានគេកាប់ ដុតបំផ្លាញក្លាយជាវាលរហោស្ថានរាប់សិបហិកតាឯណោះ ។ តែមិនឃើ ញមានមន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានណាម្នាក់ អើពើយកចិត្តទុកដាក់ថែរក្សាព្រៃឈើ ដែលសេសសល់តិចតួចទាំងនោះឱ្យបានគង់វង់នោះឡើយ ដោយចេះតែបណ្តែតប ណ្តោយ ពីមួយថ្ងៃទៅមួយថ្ងៃ មួយឆ្នាំទៅមួយឆ្នាំ ប្រែក្លាយទៅជាអស់រលីង ពោលគឺបានត្រឹមតែឆ្លើយដាក់គ្នាយករួចខ្លួនប៉ុណ្ណោះ ។
បើតាមប្រភពព័ត៌មានពីមន្ត្រីបរិស្ថានខេត្ត បានបង្ហើបឱ្យដឹងកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ថា នៅរដូវប្រាំងឆ្នាំ២០១៦នេះ ព្រៃឈើនៅតំបន់អភិរក្សជាច្រើនកន្លែង ក្នុងខេត្តប៉ៃលិ ន ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ និងមន្ត្រីបុគ្គិកបណ្តែតមួយចំនួននាំគ្នាលួចកាប់ដុតស្ទើររាល់ថ្ងៃ ខណៈមន្ត្រីការពារព្រៃឈើ និងសត្វព្រៃទៅដល់ ពួកគេនាំគ្នារត់គេខ្លួនអស់រលីង ដោយជួនកាល រត់ចោលម៉ាស៊ីនកាត់ឈើថែមទៀតផង ។ ប្រភពបន្តទៀតថា ពេលខ្លះចាប់បានអ្នកដែលកាប់នោះហើយ គ្រាន់តែធ្វើកិច្ចស ន្យារាងចាលរួចដោះលែងទៅផ្ទះវិញ លុះថ្ងៃក្រោយមកកាប់វិញដដែល ហើយពេលខ្លះទៀ ត បន្ទាប់ពីចាប់បានត្រូវគេអន្តរគមន៍ដោះលែងភ្លាមៗតែម្តង ។ សូម្បីតែនៅក្បែរស្នាក់ការអូរធ្លាក់ស ដែលធ្វើទុកឱ្យម ន្ត្រីបរិស្ថានចាំយាមការពារក៏កាប់ដុតវាលស្រឡះល្វឹងល្វើយដាច់កន្ទុយភ្នែកផងដែរ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ថន គឹមហុង នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតប៉ៃលិន បានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៧ មីនា នេះថា ព្រៃឈើត្រង់ចំណុច ខាងលើ ដែលប្រជាពលរដ្ឋនាំគ្នាកាប់ទន្ទ្រាន យកដីដាំដំណាំ ដោយសារតែអាជ្ញាធរខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឯកភាពគ្នាខ្វៀលជូនពួកគាត់កាន់កាប់ប្រើប្រាស់តាំងពីយូរឆ្នាំមកហើយ ។ លោកបានបន្តទៀតថា ខាងលោកក៏បានដាក់កម្លាំងនៅទីនោះជាច្រើននាកដែរ ដើម្បីចាប់ពួកអ្នកដែលលួចកាប់បំផ្លាញព្រៃឈើ លុះក្រោយមកគេយកលិខិតដែលអភិ បាលខេត្ត អនុញ្ញាតិបង្ហាញជូនព្រះរាជអាជ្ញា ក៏ត្រូវបានដោះលែងវិញ ។
បើតាម លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងដែរថា ព្រៃតំបន់អភិរក្សខាងលើ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋណាម្នាក់ចូលទៅកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិបានទេ ហើយចំពោះការដែលថាអភិបាលខេត្តឯកភាពឱ្យកាប់ទន្ទ្រានយកដីនោះបង្កបង្កើនផល មិនទាន់មានសេចក្តីសម្រេចណាមួ យនោះទេ គ្រាន់តែបែងចែកតំបន់ព្រំប្រទល់រវាងខេត្តទាំងពីរឱ្យដឹងច្បាស់លាស់ប៉ុណ្ណោះ ។ លោកបន្តទៀតថា ខាងលោកមានឈ្មោះអ្នកលួចកាប់ព្រៃឈើទាំងនោះអស់ហើយ ដោយកំពុងរៀបចំសំណុំរឿង ។
ចំណែក លោក កើត សុធា អភិបាលខេត្តប៉ៃលិន មិនអាចសុំការបំភ្លឺបានឡើយពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃតំបន់អភិរក្សខាងលើ ខណៈភ្នាក់ងារសារព័ត៌មានទាក់ទងសួរនាំ ខាងលោកបានប្រាប់ថា កំពុងជាប់រវល់ប្រជុំ ៕