Eden Hazard នឹង​ផ្លាស់​មក Real Madrid នៅ​រដូវ​កាល​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2016 ក+ ក-

បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្លិប Real Madrid កំពុងមាន​កិច្ចព្រមព្រៀង​លើ​គោលការណ៍​មួយ​ក្នុង​ការនាំយក​កីឡាករ Eden Hazard ពី​ក្លិប​តោ​ខៀវ Chelsea នា​រដូវក្តៅ​ខាងមុខនេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​កវ័យ​២៥​ឆ្នាំ​រូបនេះ ស៊ុត​បញ្ចូល​ទី​បាន​២៥​គ្រាប់​ក្នុងការ​បង្ហា្ញ​ញ​ខ្លួន​ឲ្យ​ក្រុម​តោ​ខៀវ​ចំនួន​១៩​លើ​នឹង​ជួយ​ឲ្យ​ក្រុម​នេះ​ឈ្នះ​ជើងឯក Premier League កាលពី​រដូវ​កាល​មុន​ប៉ុន្តែ​នៅ​បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​រូបនេះ​រកបាន​តែ​១​គ្រាប់​គត់​ក្នុងការ​បង្ហាញខ្លួន​២៣​លើ​ឲ្យ​ក្រុម​នូវពេល​ថ្មីៗ​នេះ​។​
Hazard ប៉ុន្មាន​ខែ​កន្លងមកនេះ​កំពុងតែ​មានការ​រិះគន់​ពី​សំណាក់​អ្នកគាំទ្រ​យ៉ាងខ្លាំង​នូវ​ទម្រង់​លេង​ដ៏​អន់​របស់គេ​នោះ​ហើយ​ថ្មីៗ​នេះដែរ​គេហទំព័រ AS បាន​ចុះផ្សាយ​ថា អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Lille បាន​ព្រមព្រៀង​ចុះហត្ថលេខា ជាមួយ​ក្រុម Real Madrid នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​
​គួរ​បញ្ជាក់ថា ក្រុម Real Madrid អាច​នឹងមាន​ការផ្លាស់​ប្តូរ​កីឡាករ James Rodriguez ជាមួយនឹង​ខ្សែប្រយុទ្ធ Hazard នៅ​រដូវក្តៅ​នេះ​៕

eden-hazard2_3506508b