សមត្ថកិច្ច​រកឃើញ​ថ្នាំញៀន​៩៦៣,៩៧​ក្រាម ក្នុងផ្ទះ​សំណាក់​តារា​រស្មី ​ក្រុង​បាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2016 ក+ ក-

​ដោ​យ៖​ប៉ែន​សុផល​

បាត់​ដំបង​៖ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា ដោយសារ​ចលនា​ចូលរួម​ពី​ស្រទាប់​មហាជន​ក្រោយពី​ការអង្កេត​ឃើញ​មនុស្ស​ដែល​គួរអោយ​សង្ស័យ​បានចេញ​ចូល​និង​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​១​កន្លែង​យីហោ​តារា​រស្មី​នៅក្នុង​មូលដ្ឋាន ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ទើប​នៅ​ថ្ងៃទី​១៧ ខែមីនា​នេះ​ក្រុមនគរបាល​ទទួល​ផែន​ប្រឆាំង​បទល្មើស​ចុះ​ត្រត​ពិនិត្យ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ខាង​ល​នេះ បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​កេ​តា​ម៉ី​ន ទម្ងន់​៩៦៣,៩៧​ក្រាម​។​

​ការឆែកឆេ​ខាងលើ​សមត្ថកិច្ច​រឹបអូស​បានត្រឹមតែ​សារធាតុ​ញៀន​ប៉ុណ្ណោះ​មិនបាន​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ប៉ុន្តែ​កំពុង​ឋិត​ក្រោម​ការ​ស៊ឺ​ប​អង្កេត​យ៉ាង​យកចិត្តទុកដាក់​ចំពោះមុខ​សញ្ញា​ដែល​ពាក់​ពន្ធ​។​

​នគរបាល​បាន​សន្និដ្ឋាន​បឋម​ថា គ្រឿងញៀន​ដែល​រក្សាទុក​ខាងលើនេះ ជនល្មើស​បំរុង​ចែកចាយ​ទៅកាន់​បណ្តាញ​របស់​ពួកគេ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​ទាន់ពេលវេលា​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រគល់​គ្រឿងញៀន​ទាំង​៩៦៣,៩៧​ក្រាម​នេះ​ទៅអោយ​តុលាការ​ខេត្តហើយ​ដើម្បី​រក្សាទុក​រងចាំ​ពេលវេលា​ដុតបំផ្លាញ​ចោល​៕
1aea11aea21aea3