ក្រុម ISIS កំពុង​ហ្វឹកហាត់​កុមារ​ច្រើន​នាក់នៅស៊ីរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2016 ក+ ក-

ស៊ី​រី​៖​បន្ទាប់ពី បាត់បង់​សមាជិក​សកម្មប្រយុទ្ធ​ជាច្រើន​នាក់​នៅក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ ក្នុងនោះ​ក៏មាន​មេដឹកនាំ​កំពូលៗ​ផង​នោះ ខណៈ​នេះ​ក្រុម​ឧទ្ទាម ISIS បាននិងកំពុង​ជ្រើសរើស​កុមារ​បន្ថែម​ជាច្រើន​នាក់​ទៀត ដើម្បី​ហ្វឹកហាត់ និង​បណ្ដុះបណ្ដាល​ជំនាញ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ RT​។​
​ក្នុង​រយៈ​ចុង​ក្រោយនេះ​ឥទ្ធិពល​របស់​ក្រុម ISIS ហាក់​បាន​អន់ថយ​ក្រោយពេល​មានការ​វាយប្រហារ​តាមរយៈ​ដែនអាកាស​ពី​សំណាក់​រុស្ស៊ី និង​លោកខាងលិច ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មុននេះ សហរដ្ឋអាមេរិក និង​រុស្ស៊ី បាន​យល់ព្រម​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី នៅក្នុង​កិច្ចព្រមព្រៀង​សន្ដិភាព​។​
​យោងតាម​របាយការណ៍​របស់​រុស្ស៊ី​បាន​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​កម្ទេច​រោងចក្រ​ផលិត​ប្រេង​របស់​ក្រុម ISIS ចំនួន ២០៩​កន្លែង និង​រថយន្ត​ដឹក​ប្រេង​ចំនួន ៣​ពាន់​គ្រឿង ដែល​ធ្វើ​ឲ្យ ISIS ខាត​បង់ធំ​។​
​គួរ​រម្លឹក​កាលពី​ចុងឆ្នាំ​២០១៥ ក្រុម ISIS បានបង្ហាញ​វីដេអូ​បង្ហាត់បង្រៀន​ក្មេងៗ​អាយុ​ប្រហែល ៨​ឆ្នាំ ឲ្យ​ក្លាយជា​ភេរ​វករ ជាមួយនឹង​ជំនាញ​ជាច្រើន​យ៉ាង ព្រោះថា​នៅពេល​អនាគត ពួកគេ​ត្រូវ​ពឹង​ផ្នែក​ទៅលើ​ក្មេងៗ​ទាំងនោះ ដើម្បី​បន្ដ​ភារកិច្ច​៕

56bc3416c46188b53c8b45f8