ជនសង្ស័យ​ឆក់​កាបូប​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រមខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​ត្រូវបាន​ប្រជា​ពក​រដ្ឋ​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង​ស្ទើរ​រួម​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដូនពេញ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ម្នាក់​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៩ និង​២០​នាទី​យប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មុខ​ក្រុមហ៊ុន​ខាំ​មីង​តែ​ល ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​ផ្លូវ លេខ​៨៨ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ឌុ​ច សុផល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​អ្នក​ឆក់​) និង​ទី​២-​ឈ្មោះ គឹម សុផល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​អ្នកបើក​ម៉ូតូ​) ជនសង្ស័យ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Wave-i ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​កណ្តាល 1H-1375​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ធី សារ៉េត អាយុ​៣២​ឆ្នាំ មុខរបរ​ម៉ាស្សា មាន​ទីលំនៅ​ផ្ទះ​លេខ​៦C ផ្លូវ​៨០ ស្ថិតនៅ​ភូមិ​១៤ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​ខណ្ឌដូនពេញ​៕

6858_1146959328678070_8448002528250107832_n3022_1146959325344737_9189354962604652172_n