West Ham ចាប់អារម្មណ៍ Edin Dzeko របស់ Roma
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2016 ក+ ក-

​បាល់ទាត់​៖​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្លិប​ញញួរ​ធំ West Ham United បាននិងកំពុង​ត្រៀម​ដាក់សំណើ​ទៅកាន់​ក្លិប​ចចក​ព្រៃ Roma ដើម្បី​នាំយក​ខ្សែប្រយុទ្ធ Edin Dzeko ត្រឡប់​មកលេង​នៅ​ក្របខ័ណ្ឌ Premier League វិញ​នា​រដូវក្តៅ​ខាងមុខនេះ​។​
​ក្លិប​ញញួរ​ធំ West Ham បច្ចុប្បន្ន​កំពុងតែ​បង្ហាញ​នូវ​ទម្រង់​បាន​យ៉ាង​ល្អ​ហើយ​បាន​ឈរ​នៅ​ចំណាត់​ល្អ​ក្នុង​តារាង Premier League នៅ​រដូវ​កាល​នេះ​នឹង​កំពុង​រឹត​ប​ង្រឹ​ត​ក្នុង​ការនាំយក​កីឡា​មក​ពង្រឹង​នៅ​រដូវ​កាល​ក្រោយ​ទៀត​។​
​យោងតាម​កាសែត Gazzetta dello Sport បាន​អះអាងថា អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​មេឃ​ខៀវ Manchester City គឺជា​គោលដៅ​ដ៏​សំខាន់​ក្នុងការ​នាំយក​កីឡាករ​រូបនេះ​ក្នុងតម្លៃ​ពល​ម​ក្ម​២០​លាន​ផោន​ដែលជា​តម្លៃ​មួយ​សម្រាប់​ក្រុម​ញញួរ​ធំ​អាច​ទិញ​បាន​នោះ​។​
​ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយនឹង​ក្លិប​ចរ​ចក​ព្រៃ Roma កាលពី​រដូវ​កាល​មុន និង​បាន​ស៊ុត​បញ្ចូល​ទី​បានតែ​៧​គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញខ្លួន​២៥​លើក​នៅក្នុង​ក្របខ័ណ្ឌ​អ៊ីតាលី Serie A​។​
​គួរ​បញ្ជាក់ថា Dzeko បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៧២​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន​១៨៩​លើក​ក្នុងអំឡុង​រយៈពេល​៥​ឆ្នាំ​នៅ Premier League ជាមួយ​ក្លិប​មេឃ​ខៀវ Man City៕

Dzeko