សន្តិសុខ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ទី​១១​ម្នាក់ដេកស្លាប់​ដោយសារគាំងបេះដូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ករណី​សន្តិសុខ​ដេកស្លាប់​នៅក្នុង​អគារ​សាលា​ប៊ែ​ល​ធី​លេខ​១៧៩៦ ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយសារ​គាំ​បេះដូង​។ ហេតុការណ៍​នេះ បាន ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥ និង​៣០​ទៀបភ្លឺ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦​។​
​ជនរងគ្រោះ​ឈ្មោះ អិន តោក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​សន្តិសុខ មាន​ស្រុកកំណើត នៅ​ភូមិ​តា​ពាំ ឃុំ​តា​ផេ​ន ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។​
​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៥ និង​៣០​នាទី មិត្ត​រួមការ​ងារ បាន​ដើរទៅ​ដាស់​ជនរងគ្រោះ ឲ្យ​ជួយ​ធ្វើ​ការងារ ហើយក៏​ឃើញ​ជនរងគ្រោះ​ស្លាប់​តាំងពី​ពេលណា ហើយក៏​មានការ​ភ្ញាក់ផ្អើល​តែម្តង​។ ក្រោយ​កើតហេតុ​សព​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

photo-1-3