PSG គ្រោង​ចំ​ណោ​យ​៥០​លាន​ផោន​ទិញយក Sturridge ពី Liverpool
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2016 ក+ ក-

​បាលទាត់​៖​យោងតាម​គេហទំព័រ The Sun បាន​ឲ្យ​ដឹងថា ក្លិប Paris Saint-Germain បាន​ត្រៀម​ទឹកប្រាក់ ៥០​លាន​ផោន ដើម្បី ទិញ​ខ្សែប្រយុទ្ធ Daniel Sturridge ពី​ក្លិប​ហង្ស​ក្រហម Liverpool ។​
​ក្លិប PSG ដែល​ទើប​គ្រង​ជើងឯក Ligue 1 នៅពេល​ថ្មី​នេះ​អាច​នឹង​បាត់បង់​ខ្សែប្រយុទ្ធ​២​រូប គឺ​កីឡារ Edinson Cavani និង​ខ្សែប្រយុទ្ធ Zlatan Ibrahimovic នា​រដូវក្តៅ​នេះ​ដោយ​ពួកគេ​អាច​ផ្លាស់​ទៅលេង​នៅក្នុង​ក្របខ័ណ្ឌ Premier League នឹង អាច​ជំនួស​មកវិញ​ដោយ​កីឡាករ Daniel Sturridge ។​
​ភ្នាក់ងារ​របស់ PSG នឹង​មកកាន់​ទីក្រុង​ឡុង​ដ៍​ដើម្បី​មើល​ទម្រង់​លេង របស់ Sturridge ក្នុងការ​ប្រកួត​លក្ខណៈ​មិត្តភាព​រវាង​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្រុម​ជម្រើសជាតិ ហូ​ឡង់​។​Sturridge ត្រូវ​គ្រូបង្វឹក​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ដើម្បី​ប្រកួត​ទល់នឹង អាល្លឺម៉ង់ និង​ហូ​ឡង់ ក្រោយ​ជា​ពីរ​បួស​ខែ​មុន ។​
​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ Sturridge បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​ប្រាំ​ឆ្នាំ​កាលពី​រដូវ​កាល​មុន ឲ្យ​ក្លិប​ហង្ស​ក្រហម Liverpool ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​រូបនេះ​មិន​សប្បាយ​ដោយ​របួស​ទើប​គិត​ចុង​ចាក​ចេញពី​កីឡាដ្ឋាន Anfield ៕

Liverpool-Daniel-Sturridge-England-injury-Euro-2016