កូរ៉េខាងជើង​ធ្វើតេស្ត​សាកល្បង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ធុន​ធ្ងន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2016 ក+ ក-

​កូរ៉េខាងជើង​៖​កូរ៉េខាងជើង​បានធ្វើ​តេស្ត​សាកល្បង​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការបាញ់​គ្រាប់​រ៉ុក្កែត​ធុន​ធ្ងន់ និង​ប្រព័ន្ធ​ដាច់ដោយឡែក​ដទៃទៀត ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វា​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​ប្រ​ភេ​ព​ដដែល​បញ្ជាក់ថា ការធ្វើ​តេស្ត​សាកល្បង​នេះ​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​មេដឹកនាំ​វ័យក្មេង​របស់​ប្រទេស​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ។ ក្រោយពី​ធ្វើតេស្ត​រួច លោក គីម ជុង​អ៊ុន បានបង្ហាញ អារម្មណ៍​រីករាយ​ចំពោះ​ជោគជ័យ ព្រោះ​ប្រព័ន្ធ​ខាងលើ គឺជា​ផលិតផល​ក្នុងស្រុក​សុទ្ធសាធ ដែល​កូរ៉េខាងជើង​ព្យាយាម​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង​លើ​វិស័យ​ការពារជាតិ តាមរយៈ​ការរីកចម្រើន​នៃ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់ខ្លួន​ក្នុងឆ្នាំនេះ​៕

CeRRUdnWsAAQBAs