ប្រទះឃើញ​សព​អណ្តែត​ទឹកសមុទ្រក្បែរ​កោះ​ចន្លុះចុង​ឆ្នេរ​អូរត្រេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2016 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ព្រំដែន​ទឹកបាន​ប្រទះឃើញ​សាកសព​មួយ​អណ្តែត​ទឹក​នៅ​ខាងកើត​កោះ​ចន្លុះ ម្តុំ​ចុង​ឆ្នេរ​អូរត្រេះ​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ ខណៈ​កំពុង​ល្បាត​។ សាកសព​ជាម​នុស្ស​ប្រុស ប៉ុន្តែ​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ សព​នេះ​បាន​អណ្តែត​ទឹក​នៅ​ចំណុច 10 32 164N-103 33 351E ខាងកើត​កោះ​ចន្លុះ​ប្រហែល ៣០០​ម៉ែត្រ​។​
​ក្រោយពី​ប្រទះឃើញ កម្លាំង​ល្បាត បាន​ស្រង់ យកមក​កាន់ ឆ្នេរ​ពយ​ម៉ា​ចូ​វ សង្កាត់​លេខ​៤​ក្រុង​-​ខេត្ត​ព្រះសីហនុ ហើយ​ប្រគល់ អោយកម្លាំង ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ​ពិនិត្យ​សាកសព និង​ស្រាវជ្រាវ​បន្ត​៕

262-Copy3742ee649c06d65f6fd5b90dd2f74576