រឹបអូស​គ្រឿង​ភេសជ្ជៈ​ខូចគុណភាព និង​រំលោភ​កម្មសិទ្ធិបញ្ញា​នៅ​ផ្សារ​បាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​

បាត់ដំបង​៖​មន្ដ្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​នេះ បាន​ចុះ​ណែនាំ និង​រឹបអូស​យក​នូវ​គ្រឿង ភេសជ្ជៈ​កំប៉ុង​ដែល​ឈ្មួញ​ដាក់លក់​ខូចគុណភាព​និង​រំលោភ​កម្មសិទ្ធិបញ្ញា​រប​ស់​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិផ្ដាច់មុខ​។​

​មន្ដ្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តបាត់ដំបង​បានអោយដឹងថា​៖ ការចុះ​ណែនាំ និង​រឹបអូស​យក​នូវ​ភេសជ្ជៈ​ប្រភេទ​កំប៉ុង​មួយចំនួន​ដែលមាន​ដាក់លក់​លើ​ទីផ្សារ​ក្រុង​បាត់ដំបង​នេះ ជាការ​ឆ្លើយតប​តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ហ័ង ប្រេ​ស្ទីក អី​ម​ផត អិ​ច​ផត ខូ អិ​ល​ធី​ឌី ដែលមាន​ឈ្មួញ​មួយចំនួន​តែងតែ​ឆ្លៀតឱកាស​លក់ដូរ​ទំនិញ​ខូចគុណភាព ការ​រក្សាទុក​មិនបាន​ត្រឹមត្រូវ​ពិសេស​ការលក់ដូរ​រំលោភបំពាន​លើ​កម្មសិទ្ធិបញ្ញា​ដោយ​ខុសច្បាប់​។​

ការចុះពិនិត្យ​នេះ​ទៀតសោត​មន្ដ្រី​ជំនាញ​បាន​ណែនាំ​ដល់​អ្នកលក់​ទាំងអស់​ក្នុង​ក្រុង​បាត់ដំបង​ជៀសវាង​ការដាក់​លក់ទំនិញ​ខូចគុណភាព ការ​ស្ដុក​ទំនិញ​នៅ​ផ្ទាល់​ដី ការផ្ទុក​ទំនិញ​នៅ​កណ្ដាលវាល​ហាលថ្ងៃ​ក្ដៅ ការរក្សា​ទុក​គ្មាន​អនាម័យ កំប៉ុង​កំពិត ប៉ោង​ឬ​កំប៉ុង​មាន​ច្រេះ​ជាដើម មិនត្រូវ​បន្លំ​ដាក់លក់​អោយ​អ្នកទិញ​យកទៅ​បរិភោគ​ឡើយ​ដែល​អាច​បង្ក​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ទទួលទាន​ជាដើម​រួមទាំង​អ្នកមាន​ផ្ទៃពោះ​ផងដែរ​។​

លោក​បន្ដថា​៖ ជា​លទ្ធផល​ការចុះពិនិត្យ និង​ណែនាំ​លើ​គោលដៅ​សំខាន់ៗ​ជាច្រើន​ក្នុង​ក្រុង​បាត់ដំបង​លើ​ចំណុច​ផ្លូវ​លេខ​២ ឋិត​ក្នុងភូមិ​កំពុងក្របី​នៅ​ហាង​យ៉ី​ហោ​ម្លឹះ​បាត់ដំបង អ៊ឹង ជី ហាង​លក់​យីហោ សុខ ខេង និង​ទីតាំង​មួយចំនួនទៀត​ដូចជា​នៅ​ចំនុច​ក្បែរផ្លូវ​រថភ្លើង ក្នុង​ក្រុមទី​១ ភូមិ​អូរ​ចា និង​ភូមិ​ចំការ​សំរោង​២​។ ​គ្រប់​អា​ជីករ​ទាំងអស់​បាន​យល់ព្រម ទទួល​យកតាម​ការណែនាំ​របស់​ក្រុមហ៊ុន​និង​មន្ដ្រី​ជំនាញ​ជៀសវាង​ការប្រព្រឹត្ត​ល្មើស​ផ្ទុយ​នឹង​ច្បាប់​។​

​តំណាង​ក្រុមហ៊ុន ហ័ង ប្រេ​ស្ទីក អី​ម​ផត អិ​ច​ផត ខូ អិ​ល​ធី​ឌី បាន​បញ្ជាក់ថា​៖ ប​ច្បុ​ប្បន្ន​នេះ​នៅលើ​ទីផ្សារ​មាន​ក្រុម​ឈ្មួញ​ជាច្រើន​បាន​ដាក់លក់​ផលិតផល​ដែលមាន​ស្លាក​សញ្ញា​ដូចគ្នា​ទៅនឹង​ផលិតផល​ស្របច្បាប់​ដែល​ទទួលបាន​សិទ្ធិផ្ដាច់មុខ​នាំចូល និង​ចែកចាយ​នៅ​ទូទាំងប្រទេស​របស់​ក្រុមហ៊ុន​រួមមាន​ភេសជ្ជៈ ប្រទាល​កន្ទុយក្រពើ ទឹក​គីម​បួ​យ ទឹកតែ​ត្រជាក់ ទឹក​គូ​លេន ទឹកតែ​ក្រូចឆ្មារ និង​ភេសជ្ជៈ​ប្លូ​បឺ​រី ។​ល​។ ដែល​ផលិតផល​ទាំងនោះ​ត្រូវបាន​ក្រុម​ឈ្មួញ​នាំចូល​លួចលាក់​មិនមាន​ច្បាប់​អនុញ្ញាត​តាម​ច្រក​ដូង ច្រក​ភ្នំ​ដី ខេត្តបាត់ដំបង និង​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕

1abcb31abcb3 1aa91abcb11abcb2