ឃាត់​មនុស្ស​៣៤​នាក់ និង​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ផ្ទះសំណាក់ និង​កន្លែង​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​២​ទីតាំង​ផ្សេងគ្នា ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស​គ្រឿងញៀន​៣៤​នាក់ ក្នុងនោះ​មាន​ម្ចាស់ផ្ទះ​សំណាក់ និង​អ្នកមើលការខុសត្រូវ​២​នាក់​ទៀត និង​វត្ថុតាង​ថ្នាំញៀន ជិត​កន្លះ​គីឡូក្រាម​។

ការចុះបង្ក្រាបទីតាំងទី១ ធ្វើឡើងនាម៉ោង១១យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងក្រោយផ្ទះសំណាក់ស្រែលាភ ជាប់ផ្លូវរទះភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ឃាត់ខ្លួនបាន១៥នាក់ ក្នុងនោះស្រី៥នាក់ ថ្នាំញៀនប្រភេទម៉ាទឹកកក៤២កញ្ចប់តូច និងវត្ថុតាងប្រើប្រាស់ មួយចំនួន។

ចំ​ណែកទីតាំងទី២វិញ គឺបង្ក្រាបម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមីនា នៅចំណុចផ្ទះសំណាក់ផ្កាយ៩ តាមបណ្តោយផ្លូវលេខ៨១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីប្រើប្រាស និងចែកចាយ១៩នាក់ ក្នុងនោះមានម្ចាស់ផ្ទះ និងអ្នកមើលការខុសត្រូវ២នាក់ ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់តូចធំ រួមនិងវត្ថុតាងប្រើប្រាស់មួយចំនួន៕

 

42254434