Lazio គ្រោង​ទិញ Fernando Torres ពី AC Milan
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុមបាល់ទាត់ Lazio កំពុង​ពិចារណា​ដើម្បី​ធ្វើការ​ផ្ទេរ​ខ្សែប្រយុទ្ធ​របស់​ក្រុម AC Milan គឺ​កីឡាករ Fernando Torres ដែល​បច្ចុប្បន្នកំពុង​លេង​ឱ្យ​ក្រុម Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។​
​អតីត​ខ្សែប្រយុទ្ធ Liverpool និង Chelsea រូបនេះ​ហាក់ដូចជា​នឹង​វិល​ត្រឡប់មក​ប្រទេស​អ៊ីតាលី​វិញ​នៅ​ចុងរដូវ​កាល​នេះ នៅពេលដែល​កិច្ចសន្យាខ្ចី​ជើង​ជាមួយ Atletico ផុតកំណត់ ហើយ​មាន​ក្លឹប​មួយចំនួន​កំពុង​រង់ចាំ​គាត់​បន្ត​។​
​បើ​យោងតាម​សារព័ត៌មាន Il Corriere della Sera បានឱ្យដឹងថា Lazio កាន់តែ​កៀក​ក្នុង​ការនាំ​កីឡាករ​វ័យ ៣២ ឆ្នាំ​រូបនេះ​មក​ចូលរួម​ក្នុង​កីឡដ្ឋាន Stadio Olimpico ពី​ក្លឹប AC នៅ​រដូវក្តៅ​នេះ​។​
Lazio កំពុង​ស្វែងរក​អ្នក​ជំនួស​កន្លែង​របស់​ខ្សែប្រយុទ្ធ​ជើងចាស់ Miroslav Klose ដែល​គាត់​ត្រូវបាន​រាយការណ៍​ថា នឹង​ចាក​ចេញពី​ក្លឹប​នៅពេលដែល​កុងត្រា​របស់គាត់​ផុតកំណត់​។​
​បន្ទាប់ពី​ជួប​ការលំបាក​ក្នុង​ការរក​គ្រាប់​បាល់​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​រដូវ​កាល​នេះ​រួចមក Lazio សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ស័ក្តិសម​បំផុត​ដោយសារតែ​បទពិសោធន៍​និង​ជំនាញ​របស់គាត់​៕

091915-SOCCER-Fernando-Torres-LN-PI.vresize.1200.675.high_.3