PSG គ្រោង​ទិញយក​ខ្សែប្រយុទ្ធ Martial ពី​ក្លិប Man United
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​ការចុះផ្សាយ​ព័ត៌មាន​ក្នុងស្រុក Le 10 Sport បាន​ឲ្យ​ដឹងថា ក្រុម​ជើង​ខ្លាំង​របស់​បារាំង Paris Saint-Germain កំពុង​រៀបចំ​គម្រោងកា​រ​ដណ្ដើមយក​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង Anthony Martial របស់​ក្រុម​បិសាច​ក្រហម Manchester United ពេល​ចប់​រដូវ​កាល​ខាងមុខនេះ​។​
​ក្រុម​ម្ចាស់​ជើងឯក Ligue 1 រដូវ​កាល​នេះ PSG គ្រោង​និង​បាត់បង់​ខ្សែប្រយុទ្ធ​ពីររូប​គឺ Zlatan Ibrahimovic ព្រោះ​កុងត្រា​របស់គេ​នឹង​ដាច់​នៅ​ចុងរដូវ​កាល​នេះ ខណៈពេលដែល Edinson Cavani នឹងត្រូវ​លក់​ដើម្បី​យក​ទឹកប្រាក់​ទុក​ដើម្បី​ទិញ​កីឡាករ​ផ្សេងៗ​ទៀត​។​
​ក្រុម​របស់លោក Laurent Blanc កំពុង​ជួប​បញ្ហា​ខ្វះខាត​ជម្រើស​ខ្សែប្រយុទ្ធ ហើយ​វា​ក៏​ជា​កត្តា​មួយ​ដែល​បណ្ដាល​ឲ្យ PSG ចង់បាន Martia មក​បារាំង​វិញ​នៅ​ថ្ងៃ​អនាគត​ផងដែរ​។​
​គួរ​បញ្ជាក់ថា ក្លិប​យក្ស​នៅ​អ៊ីតាលី Juventus ក៏​ចង់បាន​កីឡាករ​វ័យក្មេង​សញ្ជាតិ​បារាំង​រូបនេះ​ចាក់​ចេញពី Old Trafford ដែរ​៕

2867052