ព្រីម លីហ្សា ថា​ស្ងាត់ខាង​ក្នុង ប៉ុន្តែ​ខ្លាំង​នៅក្រៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2016 ក+ ក-

ដោយ៖រតនៈ
​ភ្នំពេញ​៖​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​គេ​ខកខាន​ឃើញ​វត្តមាន​តារា​សម្តែង​ស្រី​ដែល​និយម​ភាព​ស៊ិ​ច​ស៊ី និង​គ្រង​សម្លៀកបំពាក់​ថ្លៃ​កប់​ពពក កញ្ញា ព្រីម លីហ្សា រហូត​គេ​គិតថា នាង​អាច​ចាក​ចេញពី​ពិភព​សិល្បៈ​។​ប៉ុន្តែ​ក្នុងជំនួប​ថ្មីៗ​នេះ នាង​លើកឡើងថា ទីផ្សារការងា​នៅតែមាន ប៉ុន្តែ​នាង​មមាញឹក​នឹង​ការ​ចេញទៅ​បង្ហាញ​ម៉ូត​នៅ​បរទេស​ច្រើនជាង​ការងារ​សម្តែង​ក្នុងស្រុក​។

​តារា​សម្តែង និយម​លេង​សម្រស់​ដើមទ្រូង​កញ្ញា ព្រីម លីហ្សា​លើកឡើង ថា​នាង​ទើបនឹង​វិលត្រឡប់​មកពី​ប្រទេស​បារាំង ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​សំលៀកបំពាក់​មួយ​ដែល​រៀបចំ​ដោយ​ភ្នាក់ងារ​បង្ហាញ​ម៉ូត​អន្តរជាតិ​។ នាង​បន្តទៀតថា​ក្រោយពី​ទទួលជោគជ័យ​នៅ​ប្រទេស​បារាំង​នាង​ក៏​នឹង​ចេញទៅ​បង្ហាញ​ប៉ូ​ត​ជាថ្មី​នៅ​ប្រទេស​សិង្ហ​បុរី​ដូច​រាល់ៗ​ឆ្នាំ​តាម​ការអញ្ជើញ​របស់​ភ្នាក់ងារ​បង្ហាញ​ម៉ូត​លំដាប់​អន្តរជាតិ​នៅ​ទៅនោះ​។ នាង​មិនបាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​ក្នុងការ​ចេញទៅ​បង្ហាញ​ម៉ូត​សម្រាប់​ភ្នាក់ងារ​បរទេស​នោះទេ ប៉ុន្តែ​នាង​បញ្ជាក់ថា​ពិតជា​មានតម្លៃ​មួយ​ខ្ពស់ជាង​ការសម្តែង​ឬ​បង្ហាញ​ម៉ូត​ក្នុងស្រុក​ឆ្ងាយ ហើយ​វា​គឺជា​ក្តី​រំ​ពឺ​ង​សម្រាប់​នាង​បន្តការងារ​សិល្បៈ​។ តារា​ស្រី​កូនកាត់​វ័យ​២០​ឆ្នាំ​រូបនេះ​ប្រាប់ថា កន្លងមក​នាង​ធ្លាប់បាន​ទាំង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​បែប​សម័យ និង​បែប​បុរាណ​របស់​ម្ចាស់​ហាង​លក់ និង​កាត់ដេរ​សម្លៀកបំពាក់ និង​ហាង​សម្អាងការ​ជាច្រើន ហើយ​មូ​យ​រយៈ​នៃ​ការ​ស្ងប់ស្ងាត់​នេះ​គឺ​ដោយសារ​នាង​ត្រូវបាន​សារៈមន្ទី​តាំង​សម្លៀកបំពាក់​តារា​ល្បីៗ​ជុំវិញ​ពិភពលោក​មួយ​អ​ញ្ញើញ​នាង​ឲ្យ​ទៅ​ចូលរួម​ទស្សនា ហើយ​នាង​ក៏​បន្តដំណើរ​កម្សាន្ត​នៅ​ទីនោះ​អស់​រយៈពេល​ជាច្រើន​ខែ​។ តារា​រូបនេះ​ប្រាប់ថា ការងារ​សិល្បៈ​ក្នុងស្រុក​នៅតែមាន​បណ្តា​ក្រុមហ៊ុន ផលិតកម្ម​នានា​ធ្វើការ​ទំនាក់ទំនង​មកជា​ប្រចាំ ប៉ុន្តែ​ដោយ​ការចាកចេញ​ទៅ​ក្រៅប្រទេស​ទើប​នាង​ខកខាន​ការសម្តែង​ទាំងនោះ ។

​នាង​និយាយ​ដែរ​ថា​ទីផ្សារការងារ​ក្នុងស្រុក​នឹង​ចាប់ផ្តើម​ជាថ្មី​ក្រោយពី​នាង​បញ្ចប់​ការងារ​ក្រៅ​ស្រុក​ពិសេស​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ពិសេស​នាង​ក៏បាន​ត្រៀមខ្លួន​ក្នុងការ​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​មួយចំនួន​ក្នុងស្រុក​ដែរ ប៉ុន្តែ​នាង​កំពុងតែ​ពិភាក្សា​រឿង​ពេលវេលា​ដែល​មិន​ប៉ះពាល់​ដល់​ការងារ​ក្រៅ​ស្រុក​របស់​នាង​។ នាង​បន្តទៀតថា នាង​ទទួល​ថតរូប និង​សម្តែង​គ្រប់​ទម្រង់​រូបភាព​ទាំង​បុរាណ​និង​សម័យ​ហើយ​អ្វីដែល​សំខាន់​គឺ​ស្របទៅតាម​ការចង់បាន​រវាង​ភាគី​ក្រុមហ៊ុន​ម្ចាស់​ផលិតផល ផលិតកម្ម និង​រូបនាង និង​មិន​ជ្រុល​ហួសហេតុ​រហូត​មហាជន​មិន​ទទួលយកបាន​នោះ​។ ទោះជា​យ៉ាងណា ព្រីម លីហ្សា បញ្ហា​ញ​ចេតនា​ទទួលយក​មតិ​រិះគន់​ក្នុងការ​កែលម្អ​ព្រោះ​គ្រប់​សិល្បករ​អ្នកណា​ក៏​ធ្លាប់​ខុស​ដែរ ហើយ​ការរិះគន់​របស់​មហាជន​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ខ្លួនឯង ថា​ធ្វើ​បានល្អ​ប៉ុណ្ណា និង​ត្រូវ​កែលម្អ​ត្រង់ចំណុច​ណា​នោះ​៕

1234