មនុស្សស្លាប់៨នាក់ និងរបួស២០នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2016 ក+ ក-

រាជធានីភ្នំពេញ៖នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក ក្នុងនោះយប់៧លើកបណ្តាលឲ្យមនុស្សស្លាប់៨នាក់ រងរបួសធ្ងន់១២នាក់(ស្រី៣នាក់ ) និងរបួសស្រាល៨នាក់(ស្រី១នាក់) ។ នេះបើយោងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ២៤គ្រឿង រួមមាន ម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច ៤គ្រឿង ,រថយន្តធុនធំ ៧គ្រឿង , យានផ្សេងៗ ១គ្រឿង, ថ្មើរជើង ៣នាក់។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៥លើក(ស្លាប់២នាក់) ស្រវឹង ៣លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់២នាក់), បើកបរងងុយដេក ១លើក, កត្តាយានយន្ត ១លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៥នាក់) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត/ក្រុង ចំនួន ៦លើក, ផ្លូវលំ ចំនួន ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តធុនតូច ៣លើក, រថយន្តធុនធំ ៥លើក ។
របាយការណ៍ពីនាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិឲ្យដឹងបន្តទៀត ថា ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ភ្នំពេញ ៣លើក ស្លាប់២នាក់ របួស១នាក់, ខេត្តកណ្តាល ២លើក ស្លាប់ ២នាក់ កំពង់ចាម ២លើក ស្លាប់២នាក់ របួស១នាក់, ខេត្តតាកែវ ១លើក ស្លាប់១នាក់ របួស៧នាក់ (ស្រី២នាក់) និងខេត្តពោធិសាត់ ២លើក ស្លាប់១នាក់ របួស៤នាក់ (ស្រី ១នាក់) ។
ជាមួយគ្នានោះលទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៣.៨១៥គ្រឿង ក្នុងនោះ បានធ្វើការអប់រំចំនួន ១.៥២០គ្រឿង ពិន័យសរុប ២.២៩៥គ្រឿង៕

c1

a3