Real Madrid និង Man City ប្រជែង​គ្នា​តាម​ទិញ Pogba
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2016 ក+ ក-

​បាល់ទាត់​៖​ក្លិប​អធិរាជ​ស Real Madrid និង​ក្លិប​មេ​ឃៀវ Manchester City ដែល​នឹង​ដឹកនាំ​ដោយ Pep Guardiola នៅ រដូវ​កាល​ក្រោយ​ដោយ​ត្រូវបាន​គេ​រាយការណ៍​កំពុង​ប្រជែង​គ្នា ដើម្បី​ទិញ​ខ្សែបម្រើ បារាំង Paul Pogba​។​
Paul Pogba ក៏ត្រូវ Barcelona ចាប់អារម្មណ៍​ផងដែរ សម្រាប់​ផែនការ​ទិញដូរ​កីឡាករ​ថ្មី របស់​ក្លឹប​ជើងឯក​ចាស់​អេ​ស្ប៉ា​ញ​។ ជាមួយគ្នា​នោះ ក្លិប Manchester City បានប្រកាសថា នឹង​ឲ្យ​ថ្លៃ​ប្រមាណ ៩៥​លាន​អឺរ៉ូ​ទៅ Juventus ហើយ ២០ លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំទៅ Pogba ដោយសារតែ​ក្លឹប​មើលឃើញថា​រូបគេ​នឹង ក្លាយជា​កម្លាំង​សំខាន់​បើសិនជា​ផ្ទេរ​មក កាន់​ទឹកដី​អង់គ្លេស​។​
​គួរ​បញ្ជាក់ថា Juventus ធ្លាប់​ត្រូវ Chelsea ផ្ដល់​តម្លៃ​ប្រហាក់ប្រហែលគ្នា កាលពី​រដូវ​កាល​មុន ប៉ុន្តែ​យ៉ាងណាមិញ​ក្លឹប នៅតែ បដិសេធ​ហើយ​រក្សាទុក Pogba ដែលមាន​វ័យ​ទើប​២៣​ឆ្នាំ​នៅ​ក្របខ័ណ្ឌ Series A បន្តទៀត​៕

02_19091032_9b883c_2698531a