Inter Milan កំពុង​តាម​ប្រមាញ់ Nani របស់​ក្លិប Fenerbahc
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2016 ក+ ក-

​បាល់ទាត់​៖​អតីត​ខ្សែបម្រើ​ស្លាប​ក្រុម Manchester United កីឡាករ Nani ត្រូវបាន​រាយការណ៍​ថា​ក្លិប​យក្ស​អ៊ីតាលី Inter Milan រៀបចំ​បញ្ជីរ​ឈ្មោះ​ក្នុងការ​ទិញយក​កីឡាករ​រូបនេះ​មកកាន់ ក្របខ័ណ្ឌ​អ៊ីតាលី Serie A នៅពេល​រដូវក្តៅ​ខាងមុខនេះ​។​
​ខ្សែបម្រើ​សា្ល​ប​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ផ្លាស់​ចេញពី​កីឡាដ្ឋាន Old Trafford មកកាន់​ក្រុម Fenerbahce ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១០​គ្រាប់ និង​ជួយ​បញ្ជូន​បាល់​ឲ្យ​ដៃគូ​បាន​ចំនួន ប្រាំបី​លើក​សម្រាប់​ក្រុម​ទួរគី​មួយ​នេះ​។​
​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ Tuttosport បាន​ឲ្យ​ដឹងថា លោក គ្រួ​បង្វឹក​របស់​ក្រុម Inter Milan លោក Roberto Mancini កំពុងតែ​សម្លឹងមើល​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​កីឡាករ​រូបនេះ​នៅពេលដែល ក្លិប​មាន ផែនការ​រុះរើ​រចនាសម្ព័ន្ធ​របស់​ក្លិប​នៅ​រដូវ​កាល​ក្រោយ ។ របាយការណ៍​នេះ​បាន​បន្ថែមថា កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​នឹង​ត្រូវបាន​បើកចំហ​ចំពោះ​ការរំពឹងទុក​នៃ​ការផ្លាស់ប្តូរ​ទៅកាន់​ទឹកដី San Siro វិញ​។​
​គួរ​បញ្ជាក់ថា កិច្ចសន្យា​របស់​កីឡាករ​រូបនេះ​នៅ​ពហុ​កីឡដ្ឋាន Sukru Saracoglu មិន​ផុតកំណត់​រហូតដល់​ចុងបញ្ចប់​នៃ​រដូវ​កាល ២០១៧-១៨ ឯង​ណោះ​៕

1692420-35846880-2560-1440